រាជធានីភ្នំពេញ ៖ foodpanda Cambodia ដែលជាវេទិកាដឹកជញ្ជូនឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃនេះនូវគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ថ្មីមួយ ក្នុងភាពជាដៃគូជាមួយ ទឹកស្អាត ១០០១ ដែលជាដៃគូក្នុងស្រុករបស់អង្គការមិនរកប្រាក់ចំណេញបារាំង “1001fontaines” ។ គម្រោងនេះរួមមានការបរិច្ចាគទឹកប្រាក់ចំនួន ៨,០០០ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព សម្រាប់សិស្សានុសិស្សនៅតាមសាលារៀនចំនួន ១៥ ក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ រយៈពេលមួយឆ្នាំ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ foodpanda ក្នុងការគាំទ្រសហគមន៍ មូលដ្ឋាន និងជំរុញសហគ្រិនភាពសង្គម។ តាមរយៈការផ្តោតលើខេត្តគោលដៅទាំងនេះ គម្រោងមានគោលបំណងលើកកម្ពស់សុខភាព និងបរិស្ថានអប់រំសម្រាប់សិស្សានុសិស្សនៅតំបន់ជនបទ ដែលជារឿយៗទទួលបានសេវាកម្មមិនទាន់គ្រប់គ្រាន់ ។

ការផ្តល់នូវអ្វីដែលចាំបាច់បំផុតទៅកាន់ទីកន្លែងដែលត្រូវការបំផុត
គម្រោង “ទឹកក្នុងសាលា” ដែលគ្រប់គ្រងដោយ ទឹកស្អាត ១០០១ ប្រើប្រាស់បណ្តាញបញ្ជរទឹកដ៏ធំទូលាយចំនួន ៣៤៦ និងសហគ្រិនក្នុងស្រុក ដើម្បីចែកចាយទឹកផឹកដែលមានគុណភាពខ្ពស់។ ការបរិច្ចាគនេះនឹងធានាថា សិស្សានុសិស្សរាប់ពាន់នាក់ទទួលបានទឹកស្អាតជាប្រចាំ កាត់បន្ថយជំងឺដែលបណ្តាលមកពីទឹក និងជួយឱ្យ ពួកគេអាចផ្តោតអារម្មណ៍បានពេញលេញលើការសិក្សា។ លោក ហ្សីយ៉ា មីន (Zeyar Mynn) នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៃក្រុមហ៊ុន foodpanda បានមានប្រសាសន៍ ថា ៖ «នៅfoodpanda បេសកកម្មរបស់យើងតែងតែលើសពីការដឹកជញ្ជូន គឺយើងចង់ពង្រឹងអេកូឡូស៊ី មូលដ្ឋានទាំងមូល រួមមានអ្នកដឹកជញ្ជូន អាជីវករ និងអតិថិជន ។ យើងបានរកឃើញការឆ្លុះបញ្ចាំងដ៏ឥតខ្ចោះនៃបេសកកម្មនោះនៅក្នុងអង្គការទឹកស្អាត ១០០១» ។

លោកបានបន្ថែមទៀតថា ៖ «ដូចដែលយើងប្រើប្រាស់វេទិការបស់យើងដើម្បីតភ្ជាប់អាជីវករនិងអតិជន អង្គការទឹកស្អាត ១០០១ ផ្តល់សិទ្ធិអំណាចដល់សហគ្រិនមូលដ្ឋានក្នុងការបញ្ជូនធនធានមូលដ្ឋាន គ្រឹះសំខាន់បំផុត គឺទឹកស្អាត ទៅកាន់សហគមន៍របស់ពួកគេផ្ទាល់ ។ តាមរយៈការគាំទ្រគម្រោង «ទឹកក្នុងសាលា» យើងកំពុងអនុវត្តនូវជំនឿរួមរបស់យើងលើដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីធានាថា សិស្សានុសិស្សរាប់ពាន់នាក់ទទួលបានទឹកគ្រប់គ្រាន់ ដែលពួកគេត្រូវការដើម្បីរីកចម្រើនទាំងក្នុងថ្នាក់រៀន និងលើសពីនេះ» ។

លោកស្រី លូស៊ី ហ្គូនី (Lucie GOGNY) អ្នកគ្រប់គ្រងផ្នែកដៃគូ និងទំនាក់ទំនង បានមានប្រសាសន៍ថា ៖ «យើងពិតជាសប្បាយរីករាយក្នុងការស្វាគមន៍foodpanda ជាដៃគូក្នុងបេសកកម្មរបស់យើង ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគនៅតាមសាលារៀនជនបទ ។ ភាពជាដៃគូនេះមានអត្ថន័យពិសេស ព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃដែលជាស្នូលនៃស្ថាប័នទាំងពីរ គឺភាពជឿជាក់, ការចូលរួមពីសហគមន៍មូលដ្ឋាន, និងសមត្ថភាពក្នុងការឈានទៅដល់សហគមន៍ដែល តម្រូវការមានកម្រិតខ្ពស់ ។ តាមរយៈការបរិច្ចាគនេះ កុមារប្រមាណ ៤,០០០ នាក់នឹងមានទឹកស្អាតសម្រាប់ ទទួលទានជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយឆ្នាំ ដែលនឹងគាំទ្រដល់សុខភាព វត្តមាននៅសាលា និងលក្ខខណ្ឌសិក្សារបស់ពួកគេ ។ វាក៏នឹងពង្រឹងការងាររបស់សហគ្រិនក្នុងស្រុករបស់យើងផងដែរ ដែល ពួកគាត់ដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតជូនដល់សាលារៀន និងសហគមន៍នានា» ។

តាមរយៈការរួមបញ្ចូលការប្តេជ្ញាចិត្តរបស់ foodpanda ក្នុងការលើកកម្ពស់សហគមន៍ ជាមួយនឹងជំនាញ ផ្នែកភស្តុភារដែលបង្ហាញឱ្យឃើញជាក់ស្តែងរបស់អង្គការទឹកស្អាត ១០០១ ក្នុងការអភិវឌ្ឍន៍ជនបទ គំនិតផ្តួចផ្តើមនេះធានាថា តម្រូវការសំខាន់សម្រាប់ទឹកស្អាតត្រូវបានបំពេញប្រកបដោយតម្លាភាព និងភាពជាម្ចាស់ក្នុងមូលដ្ឋាន។ ភាពជាដៃគូនេះបញ្ជាក់ពីជំនឿរួមគ្នាថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការបម្រើកម្ពុជា គឺតាមរយៈការវិនិយោគលើសុខភាពរបស់យុវជន និងភាពរឹងមាំរបស់សហគ្រិនក្នុងស្រុក ។

អំពី foodpanda foodpanda ៖ គឺជាវេទិកាដឹកជញ្ជូនឈានមុខគេនៅអាស៊ី ដែលផ្តោតលើការនាំយកនូវមុខម្ហូប គ្រឿងទេស និងទំនិញជាច្រើនទៀត ជូនដល់អតិថិជនបានយ៉ាងឆាប់រហ័ស និងងាយស្រួល ។ foodpanda បានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០១៩ ហើយបន្តធ្វើឱ្យមានការច្នៃប្រឌិតតាមរយៈបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមផ្តោតលើសហគមន៍ ដើម្បីគាំទ្រដល់អេកូឡូស៊ីរបស់ខ្លួន ដែលរួមមានអ្នកដឹកជញ្ជូន អ្នកលក់ និងអតិថិជន ។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខសកលក្នុងវិស័យដឹកជញ្ជូន ម្ហូបអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ