ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍ Emirates ភ្ជាប់​ការហោះហើរ​លើ​ពិភពលោក​វិញ​ហើយ ចេញពី​ទីក្រុង​ឌូ​បៃ (Dubai) ហើយ ៩៦% នៃ​បណ្ដាញ​ហោះហើរ​បាន​ដំណើរការ​ឡើង​វិញ

36 វិនាទី មុន
  • ភ្នំពេញ

ជើងហោះហើរ​ខ្លះ​ចាប់​ដំណើរការ​ឡើង​វិញ​ទាំងស្រុង និង​ខ្លះ​ចាប់​ដំណើរការ​មួយ​ផ្នែក រាប់​ទាំង​ជើងហោះហើរ​ចេញ និង​ចូល​កម្ពុជា​ផង ។ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា, ថ្ងៃ​ទី ​០៧ ខែឧសភា…

ជើងហោះហើរ​ខ្លះ​ចាប់​ដំណើរការ​ឡើង​វិញ​ទាំងស្រុង និង​ខ្លះ​ចាប់​ដំណើរការ​មួយ​ផ្នែក រាប់​ទាំង​ជើងហោះហើរ​ចេញ និង​ចូល​កម្ពុជា​ផង ។

រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា, ថ្ងៃ​ទី ​០៧ ខែឧសភា ឆ្នាំ​ ២០២៦ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates កំពុង​ស្ដារ​ប្រតិបត្តិការ​ជើងហោះហើរ​របស់​ខ្លួន​បាន​ស្ទើរតែ​ទាំងអស់​វិញ​ហើយ ដោយ​ក្នុង​នោះ ៩៦% នៃ​បណ្តាញ​ហោះហើរ​ជាស​កល​ត្រូវ​បាន​ស្តារ​ឡើង​វិញ ក្រោយ​ពី​មានការ​ផ្អាក​មួយ​រយៈ ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​សម្រុក​បើក​ដំណើរការ​សេវា​ហោះហើរ​របស់​ខ្លួន​ឡើង​វិញនៅ​ក្នុង​តំបន់​អា​មេ​រិ​ក អឺរ៉ុប អាហ្វ្រិក អាស៊ី​ខាងលិច មជ្ឈិមបូព៌ា​/GCC អាស៊ី​បូព៌ា និង​អូ​សេ​អា​នី ដោយ​រួម​ទាំង​ជើងហោះហើរ​ចេញ និង​ចូល​មក​ប្រទេស​កម្ពុជា​ផង​ដែរ ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ចាប់ផ្តើម​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ឡើង​វិញ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (KTI) ក្នុង​រាជធានី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​ឌូ​បៃ ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី និង​ជើងហោះហើរ​ប្រចាំ​ស​ប្ដា​ហ៍​ចំនួន ៣ លើក ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (SAI) ទៅ​កាន់​ទីក្រុង​ឌូ​បៃ ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក ​។ ក្រុមហ៊ុន អាកាសចរណ៍ Emirates បាន​ចាប់ផ្តើម​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​ឡើង​វិញ កាលពី​ថ្ងៃ​ទី​ ០១ ខែឧសភា​ ។ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​នេះ​កំពុង​ដំណើរការ​ហោះហើរ​ទៅ​កាន់​គោលដៅ​ចំនួន ១៣៧ ក្នុង​ប្រទេស​ចំនួន ៧២ ជាមួយនឹង​ជើងហោះហើរ​សរុប​ជាង ១,៣០០ ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ស្មើនឹង ៧៥ ភាគរយ នៃ​សមត្ថភាព​ហោះហើរ​មុន​ពេល​មានការ​រំខាន​ដោយ​សង្គ្រាម​។

ក្រុមហ៊ុន​អាកាសចរណ៍ Emirates កំពុង​បង្កើន​ជើងហោះហើរ ចំនួន​កៅអីអង្គុយ និង​ជម្រើស​កាន់តែ​ច្រើន​ថែម​ទៀត​ជា​រៀងរាល់ថ្ងៃ ដោយ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុង​ឌូ​បៃ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​លើ​ពិភពលោក ។ ទោះបីជា​ប្រតិបត្តិការ​ហោះហើរ​មាន​កម្រិត​តិច​ជាង​មុន​ក្ដី ប៉ុន្តែ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន ៤.៧ លាន​នាក់​ ក្នុងអំឡុងពេល​មានការ​រំខាន​ដោយ​សង្គ្រាម ដែល​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ឱ្យ​ឃើញ​ពី​តម្រូវការ​នៃ​ការ​ធ្វើ​ដំណើរ និង​ទំនុកចិត្ត​របស់​អ្នកដំណើរ​មក​លើ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ក្នុង​ការ​នាំ​អតិថិជន​ទៅ​កាន់​គោលដៅ​ដែល​ពួក​គាត់​ចង់ទៅ ។

បទ​ពិសោធន៍​សេវាកម្ម​ដ៏​វិសេស​ពី Emirates នៅ​តែ​រក្សា​ដដែល មិន​ថា​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ទីណា​នោះ​ទេ ៖ មិន​ថា​លោក​អ្នកមាន​បំណង​ចង់​ហោះហើរ​ទៅ​កាន់​ទីកន្លែង​ណា​នោះ​ទេ អតិថិជន​នៅ​តែ​ទទួល​បាន​សេវាកម្ម​ដ៏​ល្អ​បំផុត ទាំង​នៅ​ក្នុង​យន្តហោះ និង​នៅ​អាកាសយានដ្ឋាន ទាំង​ផាសុក​ភាពល្អ​ឥត​ខ្ចោះ បដិសណ្ឋារកិច្ច​កក់ក្តៅ និង​កម្រិត​សេវាកម្ម ដែល​បាន​កំណត់​ស្តង់ដារ​នៃ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ។

អំឡុង​ពេល​ហោះហើរ អតិថិជន​នឹង​ទទួល​បាន​អាហារ​ដ៏​មានឱជារស ជាមួយនឹង​មុខម្ហូប​ច្រើន​មុខ តម្រូវ​ទៅ​តាម​តំបន់ ដែល​មុខម្ហូប​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ចុងភៅ​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​ផ្នែក​ចម្អិនម្ហូប គួប​ផ្សំ​ជាមួយនឹង​ភេសជ្ជៈ​ល្អ​ៗ​យ៉ាង​សម្បូរ​បែប​ ។ ប្រព័ន្ធ​កម្សាន្ត​លើ​យន្តហោះ “Ice” ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ផ្តល់​ជូន​នូវ​មាតិកា​ល្បី​ៗ​លំដាប់​ពិភពលោក​ចំនួន​ជាង ៦,៥០០ ប៉ុស្តិ៍ ដែល​មាន​ជិត ៤០ ភាសា ដោយ​ក្នុង​នោះ​រួម​មាន ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍ តន្ត្រី កម្មវិធី​ផត​ឃែ​ស្ថ (podcasts) ហ្គេ​ម សៀវភៅ​ជា​សំឡេង និង​មាតិកា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​ធានា​ថា​រាល់​ការ​ហោះហើរ​ក្នុង​ផ្លូវ​ចម្ងាយ​ឆ្ងាយ​នឹង​មិន​មាន​ភាព​ធុញទ្រាន់​ឡើយ​ ។

សម្រាប់​អ្នកដំណើរ​ដែល​ត្រូវការ​ប្រាស្រ័យ​ទាក់ទង​គ្នា សេវា Wi-Fi ល្បឿន​លឿន​នឹង​ជួយ​ឱ្យ​អតិថិជន​អាច​ទាក់ទង​គ្នា​បាន ទោះបីជា​ស្ថិត​នៅ​កម្ពស់ ៤០,០០០ ហ្វី​ត (​ប្រហែល ១២,០០០ ម៉ែត្រ​) ក៏​ដោយ​ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​បំពាក់​ឧបករណ៍ Starlink នៅ​លើ​យន្តហោះ​ចំនួន ២៨ គ្រឿង​រួច​ជា​ស្រេច ដែល​ផ្តល់​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​ខ្លាំង​បំផុត​នៅ​លើ​យន្តហោះ ​។

ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​បត់បែន និង​អត្ថប្រយោជន៍​ជា​ច្រើន ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ផ្ដល់​នូវ​លក្ខខណ្ឌ​ពិសេស​ៗ​ជា​ច្រើន ដើម្បី​ឱ្យ​អតិថិជន​ធ្វើ​ដំណើរ​ដោយ​ក្តី​ទុកចិត្ត ពោល​គឺ​តាម​រយៈ​ភាព​បត់បែន​នៃ​ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ កម្មវិធី Dubai Connect និង​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ពី​កម្មវិធី Skywards ៖
•​ ​កម្មវិធី​កក់​សំបុត្រ​ប្រកបដោយ​ភាព​បត់បែន ​៖ អតិថិជន​ដែល​បាន​កក់​សំបុត្រ​ចាប់ពី​ថ្ងៃ​ទី​ ២ ខែមេសា នឹង​ទទួល​បាន​នូវ​ភាព​បត់បែន​បន្ថែម ដោយ​អាច​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​បាន​ចំនួន​មួយ​លើក​ដោយ​ឥត​គិតថ្លៃ​សម្រាប់​រាល់​ប្រភេទ​សំបុត្រ​នៃ​ការ​ធ្វើ​ដំណើរ​ទាំងអស់ ​។ អតិថិជន​ដែល​បាន​កក់​សំបុត្រ​ធ្វើ​ដំណើរ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ក៏​អាច​ពន្យារ​ការ​ទូទាត់​ថ្លៃ​សំបុត្រ បាន​រយៈពេល ២៤ ម៉ោង ដោយ​មិន​មានការ​គិតថ្លៃ​ផង​ដែរ​ ។
•​ ​កម្មវិធី Dubai Connect ៖ សម្រាប់​អតិថិជន​ដែល​មាន​ពេល​ប្ដូរ​ជើងហោះហើរ (Transit) យូរ នៅ​ទីក្រុង​ឌូ​បៃ ចាប់ពី ៦ ម៉ោង រហូត​ដល់ ២៦ ម៉ោង កម្មវិធី Dubai Connect របស់​ក្រុមហ៊ុន អាកាសចរណ៍ Emirates នឹង​បង្វែរ​ការ​រង់ចាំ​រយៈពេល​យូរ​នេះ​ឱ្យ​ក្លាយទៅជា​ការ​សម្រាក​ប្រកបដោយ​ផាសុកភាព ក្រោម​ការ​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​។ អតិថិជន នឹង​ទទួល​បានការ​ផ្តល់​ជូន​នូវ​សេវា​ស្នាក់​អាស្រ័យ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ ឬ ផ្កាយ ៥ ដោយ​ឥត​គិតថ្លៃ រួម​ទាំង​ការ​ដឹក​ជញ្ជូន​ពី​អាកាសយានដ្ឋាន និង​ត្រឡប់​មក​កាន់​អាកាសយានដ្ឋាន​វិញ ម្ហូបអាហារ និង​ការ​រៀបចំ​ទិដ្ឋាការ​ចូល​ប្រទេស​អា​រ៉ាប់​រួម (UAE) ផង​ដែរ ក្នុង​ករណី​ចាំបាច់​ ។ សេវាកម្ម​នេះ​មាន​ផ្តល់​ជូន​សម្រាប់​អ្នកដំណើរ​គ្រប់​ប្រភេទ​សំបុត្រ​ទាំងអស់​ដែល​មាន​រយៈពេល​រង់ចាំ​ស្រប​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ដោយ​លោក​អ្នក​អាច​កក់​កម្មវិធី Dubai Connect នេះ​បាន ក្នុង​រយៈពេល ១២ ម៉ោង​មុន តាម​រយៈ​មុខងារ “Manage Your Booking” នៅ​លើ​គេហទំព័រ emirates.com ​លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត សម្រាប់​កម្មវិធី​នេះ
•​ ​កម្មវិធី Skywards ៖ ចាប់ពី​ថ្ងៃ​ទី​ ១ ខែឧសភា ដល់​ថ្ងៃ​ទី​ ៣១ ខែសីហា ឆ្នាំ​ ២០២៦ សមាជិក​ក្នុង​កម្មវិធី Emirates Skywards អាច​មាន​សិទ្ធិ​ចូលរួម​ក្នុង​កម្រិត​សមាជិក​ព្រី​មៀម​ក្នុង​កម្មវិធី​នេះ​បាន​កាន់តែ​ឆាប់រហ័ស​ជាង​មុន តាម​រយៈ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ចូល​ជា​សមាជិក និង​ទទួល​បាន​អត្ថប្រយោជន៍​ពិន្ទុ​បន្ថែម (Bonus Tier Miles) សម្រាប់​ការ​ហោះហើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍ Emirates និង តាម​រយៈ កម្មវិធី flydubai​ ។
*​ពី​ថ្ងៃ​ទី ១ ខែមីនា ដល់​ថ្ងៃ​ទី ៣០ ខែមេសា

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ឌូ​បៃ​និង​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់ និង​ជើងហោះហើរ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​វាង​ទីក្រុង​ឌូ​បៃ និង​ខេត្តសៀមរាប ឆ្លងកាត់​ទីក្រុង​បាងកក​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​ពីរ​ថ្នាក់​ ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦ ៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សំបូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់ ​៕ អត្ថបទសហការ