ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

THE NEXT LEVEL: RAPSTAR រដូវ​កាល UNCAGED បាន​គ្រង​តំណែង JAYX ជា​ម្ចាស់​ជ័យ​លា​ភី​ដំបូង

25 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​0៤ ខែឧសភា ឆ្នាំ ២០២៦ ៖ វិស័យ​តន្ត្រី hip-hop នៅ​ប្រទេស​កម្ពុជា​បាន​ដាក់​កំណត់​ត្រា​ថ្មី​មួយបន្ទាប់​ពីកម្មវិធី…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​0៤ ខែឧសភា ឆ្នាំ ២០២៦ ៖ វិស័យ​តន្ត្រី hip-hop នៅ​ប្រទេស​កម្ពុជា​បាន​ដាក់​កំណត់​ត្រា​ថ្មី​មួយបន្ទាប់​ពីកម្មវិធី The Next Level: RapStar រដូវ​កាល Uncaged បាន​គ្រង​តំណែង JAYX ជា​ម្ចាស់​ជ័យ​លា​ភី​ដំបូង ដែល​ផ្តោត​លើ​ទេព​កោសល្យ​របស់​យុវជន​កម្ពុជា​ជំនាន់​ថ្មី​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ជាមួយនឹង​ភាព​ក្លាហាន ​។ រួម​ជាមួយនឹង​ស្រា​បៀរ Tiger ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​មួយ វេទិកា​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ក្លាហាន​របស់​បេក្ខជន នូវ​ការ​បេ្ត​ជ្ញា​ចិត្តជា​ធ្លុង​មួយ​ក្នុង​ការ​លើកទឹកចិត្ត និង​ជំរុញ​យុវជន ដើម្បី​ជំនះ​រាល់​ឧបសគ្គ​ចំពោះ​មុខ​ឈោង​ចាប់​ក្តី​ស្រមៃ​ដែល​ខ្លួន​មាន​ ។

កម្មវិធី The Next Level RapStar រដូវ​កាល Uncaged មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​នៅ​ឯ​កោះន​រា ទាក់ទាញ​អ្នកគាំទ្រ​មក​ចូលរួម​លើស​ពី ១០.០០០ នាក់​ ។ ពី​ការ​ចាប់ផ្តើម​ជាមួយ​ដំណើរ​ស្វែងរក​ដុំ​ពេជ្រ​ដែល​មិន​ទាន់​ច្នៃ ឥឡូវនេះបាន​ឈាន​មក​ដល់​ឆាក​ជាតិ នាំ​មក​នូវ​វត្តមាន​សិល្បករ និង​សិល្ប​ការិនី​ក្នុង​ប្រទេស​ចូលរួម​ជា​ច្រើន បញ្ជាក់​ពី​ជោគជ័យ និង​សក្តានុភាព​ដែល​កំពុង​វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​នៃ​វិស័យ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ ។

បេក្ខជន JAYX មក​ពី​ខេត្តព្រៃវែង មាន​ឆន្ទៈ​យ៉ាង​លេចធ្លោ ដោយ​ហ៊ាន​ដើរ​ចេញពី​ការងារ​រោងចក្រ​មក​ឈោង​ចាប់​ក្តី​ស្រមៃ​នៅ​លើ​វិស័យ​រ៉េ​ប​នៅ​លើ​ឆាក The Next Level RapStar រដូវ​កាល Uncaged នេះ​។ ដំណើរ​ទៅ​កាន់​ក្តី​ស្រមៃ​របស់​បេក្ខជន​មួយ​រូប​នេះ​ឆ្លុះ​បង្ហាញ​ពី​ភាព​ក្លាហាន​ក្នុង​ការ​ជំនះ​នូវ​ឧបសគ្គ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​ចាប់​យក​នូវ​ក្តី​ស្រមៃ​ដ៏​ធំធេង​ដែល​ខ្លួន​មាន​។ ជាមួយ​គ្នា​នេះ​ដែរ បេ​ក្ខ​នារី Chris Diva និង​បេក្ខជន SlideO ក៏​បាន​នាំ​មក​នូវ​សាច់​រឿង​ផ្ទាល់ខ្លួន​អំពី​ឆន្ទៈ និង​ភាព​អត់ធ្មត់​របស់​ពួក​គាត់​ផង​ដែរ បង្ហាញ​ពី​ដំណើរ​ជីវិត​ខុស​ប្លែក​គ្នា​ដែល​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៃ​តារា​ដែល​កំពុង​រះ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា ​។

អ្នកតំណាង​នៃ​និយោជក​ស្រា​បៀរ Tiger បាន​មាន​ប្រសាសន៍​ថា ​៖ “​យើងខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ចូលរួម​គាំទ្រ​កម្មវិធី The Next Level: Rapstar រដូវ​កាល Uncaged ដែល​ផ្តល់​ជា​វេទិកា និង​ឱកាស​មួយ​ដល់​យុវជន​កម្ពុជា​ដែល​មាន​ទេព​កោសល្យ និង​ភាព​ក្លាហាន​ទាំងឡាយ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ ដើម្បី​ឈោង​ចាប់​ក្តី​ស្រមៃ​របស់​ពួក​គេ​។ នៅ​ពេល​ដែល​បុគ្គល​នីមួយ​ៗ​ទទួល​បាន​ឱកាស​នៅ​លើ​វេទិកា​មួយ​ដ៏​សម​ស្រប ពួក​គេ​នឹង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជំនះ​រាល់​ឧបសគ្គ និង​បង្ហាញ​នូវ​សមត្ថភាព​ដ៏​ពិតប្រាកដ​របស់​ពួក​គេ ​។​”

លើស​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​នេះ​គឺជា​ការ​អបអរ​នៃ​ភាព​ក្លាហាន និង​ភាព​លូតលាស់​របស់​បេក្ខជន ដោយ​ការ​សម្តែង​នីមួយ​ៗ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​តស៊ូ ជាមួយនឹង​ការ​ត្រៀមខ្លួន​អស់​ជា​ច្រើន​ខែ​។ ចាប់តាំងពី​វគ្គ​ជម្រុះ​មក​ដល់​ការ​សម្តែង​ផ្ទាល់​ចំពោះ​មុខ​មហាជន​រាប់​ម៉ឺន​នាក់ កម្មវិធី The Next Level: RapStar រដូវ​កាល Uncaged ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​បេក្ខជន និង​បេ​ក្ខ​នារី​ឱ្យ​បង្ហាញ​នូវ​ភាព​ក្លាហាន ការ​អត់ធ្មត់ និង​ឈោង​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន ​។
ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​បេក្ខជន និង​បេ​ក្ខ​នារី​ក្នុង Top ៣ មាន​ដូច​ជា ​៖

•​ ​JAYX មក​ពី​ខេត្តព្រៃវែង ដែល​ឆន្ទៈ​របស់​គាត់​បាន​ដឹកនាំ​គាត់​ឱ្យ​ចាប់​ក្តី​ស្រមៃ​ដែល​ធំ​ជាង​ការងារ​រោងចក្រ មក​ដល់​ឆាក​ជាតិ​មួយ​នេះ
•​ ​Chris Diva ដែល​មហាជន​តែងតែ​ស្គាល់ និង​បានដឹង​ពី​ថាមពល​នៃ​ការ​សម្តែង​នៅ​លើ​ឆាក​យ៉ាង​អង់អាច​របស់​នាង ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​បង្កើន​បរិយាកាស​ដ៏​កក្រើក​ជាមួយ​ភាព​ជា​ខ្លួនឯង
•​ ​និង SlideO ដែល​បាន ចាក​ចេញពី​ស្រុក​កំណើត​ដែល​ក្នុង​ចំណោម​ខេត្ត​ដែល​ដាច់​ស្រយាល​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឈោង​ចាប់​ក្តី​ស្រមៃ​ដ៏​ធំ​មួយ ទោះ​ខ្លួន​មិន​ចេះ​អាន ឬ​សរសេរ​ក៏​ដោយ​។

ដោយ​ការ​គាំទ្រ​នៃ​សេចក្តី​ផ្តួចផ្តើម​ក្នុង​ការ​ជម្នះ​ភាព​ភ័យ​ខ្លាច ជាមួយនឹង​ភាព​ក្លាហាន និង​ឆន្ទៈ​ដ៏​មុះ​មុត ស្រា​បៀរ Tiger បន្ត​ឈរ​ពីក្រោយ និង​ជំរុញ​ដល់​យុវជន​ជំនាន់​ក្រោយ​ដើម្បី​ឈោង​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន​។

រដូវ​កាល​ទី ១ នៃ​កម្មវិធី​ក៏​បាន​បញ្ចប់​ហើយ​ពិតមែន តែ​សន្ទុះ​នៃ​ការ​គាំទ្រ នៅ​តែ​បន្ត​ទៅ​មុខ​ជាមួយនឹង​សាច់​រឿង និង​សម្លេង​ពី​បុគ្គល​ដែល​មាន​ភាព​ក្លាហាន​ហ៊ាន​ក្រោកឈរ​ឡើង ដើម្បី​បង្ហាញ​សមត្ថភាព​ដ៏​ពិតប្រាកដ​របស់​ពួក​គេ​។

អំពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ៖
ស្រា​បៀរ​ថៃ​ហ្គ័​រ ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​នា​ឆ្នាំ ១៩៣២ ​។ បច្ចុប្បន្ន​នេះ​ស្រា​បៀរ ថៃ​ហ្គ័​រ គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​នៅ​តំបន់​អាស៊ី​ហើយ​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ជាង ៦០ ប្រទេស​ទូ​ទាំង​ពិភពលោក ​។ ស្រា​បៀរ ថៃ​ហ្គ័​រ បាន​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​នាំ​យក​នូវ​រសជាតិ​ស្រា​បៀរ​ដ៏​ស្រស់ស្រាយ និង​មានគុណ​ភាពល្អ​ឥត​ខ្ចោះ បម្រើ​ដល់ទី​ផ្សារ​រាប់​ទសវត្សរ៍​មក​ហើយ ​។ ​ស្រា​បៀរ ថៃ​ហ្គ័​រ ជឿជាក់​ថា​មនុស្ស​គ្រប់​រូប​គឺ​តែងតែមាន​ញាណ​សត្វ​ខ្លា (​ភាព​អង់អាច​) នៅ​ក្នុង​ខ្លួន ដែល​ស័ក្ដិសម​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ​។ ​ការ​ឆ្ពោះទៅ​មុខ​រួម​គ្នា ដោយ​បញ្ចេញ​ភាព​អង់អាច​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន នឹង​ជំរុញ​ឱ្យ​យើង​អាច​ធ្វើ​ទៅ​បាន​គ្រប់​រឿង​ទាំងអស់​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ ​៖ www.tigerbeer.com ៕ អត្ថបទសហការ