នាយករដ្ឋមន្ត្រីស៊ូដង់ ត្រូវពួកយោធាចាប់ខ្លួនក្នុងរដ្ឋប្រហារ
ស៊ូដង់ ៖ នាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok ត្រូវបានឃុំខ្លួននៅក្នុងផ្ទះដោយពួកយោធា។ នេះបើតាមការបញ្ជាក់របស់
ស៊ូដង់ ៖ នាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok ត្រូវបានឃុំខ្លួននៅក្នុងផ្ទះដោយពួកយោធា។ នេះបើតាមការបញ្ជាក់របស់
ស៊ូដង់ ៖ នាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok ត្រូវបានឃុំខ្លួននៅក្នុងផ្ទះដោយពួកយោធា។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយដែលបង្ហោះនៅលើហ្វេសបុក។
ផ្ទះរបស់លោក Abdalla Hamdok ត្រូវបានឡោមព័ន្ធទៅដោយយោថាកាលពីព្រឹកថ្ងៃច័ន្ទនេះ។
ក្រសួងព័ត៌មានថ្លែងទៀតថា រដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ត្រូវបានចាប់ខ្លួន។ ពួកយោធាក៏បានសម្រុកចូលការិយាល័យផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ូដង់ ស្ថិតនៅទីក្រុង Omdurman និងចាប់បុគ្គលិកជាច្រើននាក់។
មេដឹកនាំស៊ូដង់កំពុងត្រូវបានដាក់សម្ពាធដើម្បីឲ្យចេញសេចក្តីថ្លែងការណ៍ក្នុងការគាំទ្រដល់រដ្ឋប្រហារ ប៉ុន្តែលោកបានអំពាវនាវដល់ប្រជាជនឲ្យធ្វើការតវ៉ាតាមដងផ្លូវ។
«តាមរយៈសារពីផ្ទះរបស់គាត់ នាយករដ្ឋមន្ត្រីស៊ូដង Abdalla Hamdok បានស្នើឲ្យប្រជាជនស៊ូដង់ប្រកាន់ភ្ជាប់នូវការធម្យោបាយសន្តិវិធី និងធ្វើការតវ៉ាតាមដង់ផ្លូវដើម្បីការពារបដិវត្តន៍របស់ពួកគេ»។ នេះជាការបញ្ជាក់របស់ក្រសួងព័ត៌មាន។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធា មានរដ្ឋមន្ត្រីស៊ីវិលជាច្រើននៃរដ្ឋាភិបាលអន្តរកាលរបស់ស៊ូដង់ និងសមាជិកក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់។
សេចក្តីប្រកាសបញ្ជាក់ថា «សមាជិកនៃក្រុមសមាជិកស៊ីវិលរបស់ក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងរដ្ឋមន្ត្រីជាច្រើនរូបរបស់រដ្ឋាភិបាលអន្តរកាលត្រូវបានចាប់ខ្លួនដោយកងកម្លាំងយោធា និងត្រូវបានគេបញ្ជូនទៅកាន់គោលដៅដែលមិនស្គាល់»។
សូមរម្លឹកថា ក្រុមយោធា និងក្រុមស៊ីវិល បានធ្វើការចែករំលែកអំណាចគ្នាក្នុងសម្ព័ន្ធភាពមួយដែលគេហៅថាក្រុមប្រឹក្សាអធិបតេយ្យ ចាប់តាំងពីផ្តួលរំលំប្រធានាធិបតី Omar al-Bashir ដែលកាន់តំណែងយូរអង្វែងកាលពីឆ្នាំ ២០១៩។
ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបរាជ័យកាលពីខែកញ្ញាមកដោយកងកម្លាំងស្មោះស្ម័ក្រនឹងលោកប្រធានាធិបតីOmar al-Bashir មេដឹកនាំយោធាបានធ្វើការទាមទារឲ្យមានកំណែទម្រង់ចំពោះសម្ព័ន្ធកងកម្លាំងសេរីភាព និងការផ្លាស់ប្តូរ (FF) និងការប្តូរគណៈរដ្ឋមន្ត្រី។
ប៉ុន្តែមេដឹកនាំស៊ីវិល បានចោទប្រកាន់ពួកគេពីបទចង់ដណ្តើមអំណាច ហើយបច្ចុប្បន្ន ស៊ូដង់កំពុងប្រឈមនឹងវិបត្តិនយោបាយដ៏ធំបំផុត។
បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខវិមានប្រធានាធិបតី នៅរដ្ឋធានី Khartoum កាលពីថ្ងៃទី ១៧ ខែតុលាដោយអំពាវនាវឲ្យយោធាដណ្តើមអំណាច។
ប៉ុន្មានថ្ងៃក្រោយមក បាតុកររាប់ពាន់នាក់បានធ្វើការតវ៉ាតាមដងផ្លូវក្នុងទីក្រុងជាច្រើន ដើម្បីគាំទ្រដល់ការដឹកនាំបែបស៊ីវិល នៅក្នុងរដ្ឋាភិបាលបែងចែកអំណាចរបស់ស៊ូដង់។
នៅព្រឹកថ្ងៃច័ន្ទនេះ មានអ្នកតវ៉ាជាច្រើនត្រូវបានគេមើលឃើញប្រមូលផ្តុំតាមដងផ្លូវក្នុងរដ្ឋធានី ដើម្បីតវ៉ាការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីស៊ូដង់ និងមន្ត្រីជាច្រើនទៀត៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ