ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចា​គ័​រ ២០១៦ តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​មក​ដល់ទី​ផ្សារ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត ចា​គ័​រ អ៊ិ​ច​អ៊ី ឆ្នាំ​២០១៦ (Jaguar XE 2016) ដែល​ជា​ស៊េរី​ទំនើប​បច្ចេកវិទ្យា​ចុង​ក្រោយ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ បាន​មក​ដល់ទី​ផ្សារ​កម្ពុជា តាម​រយៈ​ការ​នាំ​ចូល​ដោយ​ក្រុមហ៊ុន អ អឹ​ម​ម អេ ខេ​ម​បូ​ឌា​។

រាជធានី​ភ្នំពេញ ៖  រថយន្ត ចា​គ័​រ អ៊ិ​ច​អ៊ី ឆ្នាំ​២០១៦ (Jaguar XE 2016) ដែល​ជា​ស៊េរី​ទំនើប​បច្ចេកវិទ្យា​ចុង​ក្រោយ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ បាន​មក​ដល់ទី​ផ្សារ​កម្ពុជា តាម​រយៈ​ការ​នាំ​ចូល​ដោយ​ក្រុមហ៊ុន អ អឹ​ម​ម អេ ខេ​ម​បូ​ឌា​។

គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​អគារ​តាំង​បង្ហាញ Jaguar  និង Land Rover ក្រុមហ៊ុន​អ អឹ​ម អេ ខេ​ម​បូ​ឌា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ការ​បើក​លក់​រថយន្ត​កាលី​ប​ខ្ពស់​ម៉ាក Jaguar ផលិត​ឆ្នាំ​២០១៦ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ២០១៦ នៅ​អគារ​តាំង​បង្ហាញ​រាជធានី​ភ្នំពេញ​។

លោក ង​ន សាំង អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន អ អឹ​ម អេ ខេ​ម​បូ​ឌា បាន​ថ្លែង​ថា លោក​មាន​មោទនភាព​ខ្ពស់​ដែល​បាន​ឈរ​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដើម្បី​អបអរ​សារ​ទរ​ការ​ទទួល​សិ​ទិ្ធ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​រថយន្ត​ប្រណីត​ម៉ាក Jaguar  និង Land Rover ។ មាន​ន័យ​ថា មាន​តែ​ក្រុមហ៊ុន អ អឹ​ម ខេ​ម​បូ​ឌា​តែ​មួយ​គត់ ដែល​មាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​រថយន្ត​សុទ្ធ និង​គ្រឿងបន្លាស់​តុបតែង​រថយន្ត​ផ្ទាល់​ពី​រោងចក្រ​ចក្រភព​អង់គ្លេស ។

លោក​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ទើប​នាំ​ចូល និង​ចែកចាយ​ទី​នេះ មាន​លក្ខណៈ​ពិសេស​ខុស​ពី​ហាង​លក់​រថយន្ត​នៅ​ខាងក្រៅ ។ រថយន្ត​លក់​នៅ​ហាង​ខាងក្រៅ ពុំ​មាន​ប្រភព​ដើម និង​ប្រវត្តិ​ច្បាស់លាស់ ហើយ​មាន​ហា​នី​ភ័យ​ខ្ពស់​ក្នុង​ការ​ជាវ ដោយសារ​តែ​រថយន្ត​ទាំងនោះ​អាច​ត្រូវ​បាន​គេ​កែកុន​ផ្លាស់​ប្តូរ​លេខ​នាឡិកា គ្រឿងបន្លាស់​និង​គ្រឿង​តុបតែង​ជាដើម ។ ចំណែកឯ​រថយន្ត​យើង​វិញ គឺ​សុទ្ធ ត្រូវ​បាន​ទទួល​ការ​វិភាគ​ច្បាស់លាស់​លើ​ស្ថានភាព និង​តម្រូវការ​របស់​ទីផ្សារ​កម្ពុជា ដូច​ជា​ស្ថានភាព​ផ្លូវថ្នល់ សារធាតុ​ផ្សំ​របស់​ប្រេងសាំង និង​អាកាសធាតុ​។ រថយន្ត​យើង​មាននៅ​ទី​នេះ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ឡើង​ឱ្យ​សម​ស្រប​តាម​ស្ថានភាព និង​តម្រូវការ​របស់​ទីផ្សារ​កម្ពុជា​ទាំងអស់ ។

លោក ង​ន សាំង បាន​ប្រកាស​ធានា​ថា គ្រប់​រថយន្ត​ម៉ាក Jaguar  , Land Rover និង Rage Rover  ទាំងអស់​របស់​ក្រុមហ៊ុន អ អឹ​ម អេ ខេ​ម​បូ​ឌា ជា​រថយន្ត​សុទ្ធ​ថ្មីស្រឡាង​ផ្ទាល់​ពី​រោងចក្រ​ដើម​នៅ​ចក្រភព​អង់គ្លេស ។ ការ​ជាវ​រថយន្ត​ពី​ហាង​ខាងក្រៅ​មិន​អាច​ធានា​ជូន​ថា សុទ្ធ និង​ថ្មី​បាន​ទេ​។

ជា​បន្ថែម​ក្រុមហ៊ុន​យើង​មាន​ផ្តល់​ជូន​សេវាកម្ម​ថែទាំ​រថយន្ត  ដែល​អ្នកបច្ចេកទេស​ជំនាញ​យើង​អាច​ជួយ​ឆែក​ជូន​ភ្ញៀវ​ថា តើ​រថយន្ត​ខាងក្រៅ​នោះ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​អ្វីខ្លះ ដោយ​ភ្ជាប់​បំពាក់​ម៉ាស៊ីន​វិភាគ diagnostic នាំ​មក​ពី​ចក្រភព​អង់គ្លេស​។ លើស​ពី​នេះ​ទៅ​ទៀត យើងខ្ញុំ​មានបទពិសោធន៍​ជំនាញ​ឯកទេស ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​មានចំណេះ ដឹង​ខ្ពស់​ក្នុង​អាជីវកម្ម ដែល​ត្រូវ​បាន​ហ្វឹកហាត់ និង​ទទួលស្គាល់​ដោយ​ចក្រភព​អង់គ្លេស បំរើ​ជូន​អតិថិជន​យ៉ាង​ខ្ជាប់ខ្ជួន​។ ជាង​បច្ចេកទេស​ជំនាញ​យើង​ក៏​ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ខ្ពស់​ក្រៅប្រទេស​ស្រប​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន​ដើម​។

ក្នុង​នាម​ជា​អ្នក​កាន់​យីហោ​រថយន្ត​ប្រណីត​នេះ យើង​តែងតែ​ស្វែងរក​ដំណោះស្រាយ​តាម​ការ​ផ្លាស់​ប្តូរ និង​តម្រូវការ​របស់​អតិថិជន​ជា​និច្ច​។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន យើង​ក៏​មាន​គំរោង​នាំ​ចូល​រថយន្ត​ស៊េរី SUV ដំបូង​បង្អស់​របស់ Jaguar ម៉ូ​ដែល Jaguar  ម៉ូ​ដែល Jaguar  F-PACE ក្នុង​ពេល​ខាង​មុខ​នេះ​ដែរ​៕