ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនឃើញព្រះសង្ឃ១អង្គចេញបិណ្ឌបាត្រ លុះសង្ស័យក៏​គាស់ទ្វារកុដិចូលមើល ផ្អើ.លវត្តសាមគ្គីរង្សី​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​មួយ​អង្គ គង់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី បានបញ្ចប់ជីវិត​ក្នុង​កុដិ​ផ្ទាល់ខ្លួន ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​មួយ​អង្គ គង់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ត្រូវ​បានប្រទះឃើញ​បញ្ចប់ជីវិត​ក្នុង​កុដិ​ផ្ទាល់ខ្លួន ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ​២០២១ ។

ព្រះសង្ឃ​រងគ្រោះ​មួយអង្គ​ខាងលើ​​ព្រះ​នាម សួន សូ​និ​ច ព្រះ​ជន្ម​២១​វស្សា គង់នៅ​កុដិ​គ្មាន​លេខ ក្នុង​វត្ត​សាមគ្គី​រង្សី និងមានស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល ។

តាម​ប្រភព​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​ដូច​គ្នា​​បាន​ឱ្យ​​ដឹងថា​ មុនពេលកើតហេតុ នៅ​វេលា​យប់​ថ្ងៃទី​២៤ តុលា ព្រះសង្ឃ​រង​គ្រោះ​មួយអង្គនោះ​បាន​មាន​សង្ឃដីកា​រទាំង​ពិបាកចិត្ត លាយ​ឡំ​ជាមួយ​ការ​យំសោក ប្រាប់​ទៅ​កាន់​ព្រះសង្ឃ​ដូច​គ្នាថា​ ព្រះ​អង្គ​ពិបាក​ព្រះ​ទ័យ​ណាស់ រឿង​វិបត្តិ​ក្នុង​ក្រុម​គ្រួសារ ។ ក្រោយ​រៀប​រាប់​ពី​ទុក្ខ​លំបាក​រួចហើយ​ ព្រះ​អង្គ​បាន​ចូល​ទៅ​សម្រាក​ក្នុង​កុដិ​តាំងពី​ម៉ោង​១០​យប់​ម៉្លេះ​ ។ តាម​ប្រភព​បន្ត​ថា លុះដល់​វេលា​ព្រឹក​ឡើង មិនឃើញ​ព្រះសង្ឃ​រង​គ្រោះ​ចេញពី​កុដិ​ ដើម្បី​ទៅ​ដើរ​បិណ្ឌបាត្រ​​ដូច​សព្វមួយដង ​ទើប​ព្រះ​សង្ឃ​ដូច​គ្នា ដើរទៅ​គោះ​ទ្វារ​បន្ទប់​ស្រែកហៅ​យ៉ាងណា​ក៏​មិនឃើញ​ឆ្លើយ​តប​សោះ ។

​តាម​ប្រភពដដែលបានបន្ត​ថា ដោយ​មានការ​សង្ស័យ ព្រះ​សង្ឃ​ដែល​បាន​គោះ​ទ្វារ​ហៅ​នោះ ក៏​បាន​រាយការណ៍​ទៅ​ចៅអធិការ​វត្ត​ដើម្បី​សុំ​គាស់​ទ្វារ​ចូល​ទៅ​ក្នុងកុដិ​ ព្រោះ​ព្រះ​សង្ឃ​រង​គ្រោះ​បាន​ខ្ទាស់​សោរ​ពីខាង​​ក្នុង ។ លុះ​គាស់​ទ្វារ​ចូល​ទៅ​ក្នុង​កុដិ ក៏​ឃើញ​ព្រះ​សង្ឃ​រង​គ្រោះ​ចងនឹង​​ដែកដំបូលកុដិ​ ​បណ្តាល​ឱ្យសុគត​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ពិនិត្យ​វិ​ច្ច័​យ​លើ​​ព្រះ​ស.ព ​ព្រះសង្ឃរងគ្រោះ បានរកឃើញ​ថា ​ព្រះសង្ឃរងគ្រោះ​​ពិតជា​សុគត ដោយសារ​ការ​បញ្ចប់ជីវិត​​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ ។ ​បន្ទាប់ពី​ធ្វើ​ការ​ពិនិត្យរួច​​ហើយ​នោះ ​ព្រះស.ព​ព្រះសង្ឃរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture