ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PTC និង Acer Computer បើក​សម្ពោធ​ផលិតផល​ថ្មី​ម៉ាក Acer

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Acer Computer និង PTC Computer កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា បាន​បើក​សម្ពោធផលិតផល​ថ្មី​របស់​កុំព្យូទ័រ​ម៉ាក Acer បន្ទាប់​ពី​ផលិតផល​ទទួល​ការ​គាំទ្រ និង​ការ​ទុកចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា​។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន  Acer Computer និង PTC Computer  កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា  បាន​បើក​សម្ពោធផលិតផល​ថ្មី​របស់​កុំព្យូទ័រ​ម៉ាក Acer  បន្ទាប់​ពី​ផលិតផល​ទទួល​ការ​គាំទ្រ និង​ការ​ទុកចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា​។

ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ដោយ​មានការ​ចូលរួម​ពី​លោក អ៊ឹ​ង សែ អគ្គ​នាយ​ក្រុមហ៊ុន PTC Computer Co., Ltd លោក គី​ម ចាន់ នាយក​គ្រប់គ្រង​ផលិតផល​ក្នុង​ឥណ្ឌូចិន រួម​នឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផ្សេង​ទៀត​។

ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ មនុស្ស​ភាគច្រើន​តែងតែ​និយាយ​អំពី​ផលិតផល​កុំព្យូទ័រ​ដែល​មាន​រាងស្តើង និង​ស្រាល ទោះបីជា​តម្លៃ​នៃ SSD ធ្លាក់​ចុះ ប៉ុន្តែ​ក៏​នៅ​មាន​ផ្នែក​មួយ​ដែល​មានការ​រីក​ចម្រើន​ខ្លាំង គឺ Gaming ហើយ​ពេល​បច្ចុប្បន្ន អ្នក​ប្រើប្រាស់​បាន​សង្កត់ធ្ងន់​ទៅ​លើ​ដំណើរការ​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ជា​ជាង​ទំហំ និង​ទម្ងន់​របស់​វា ។

តាំងពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន Acer ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​លើ​កុំព្យូទ័រ Hybrid ហើយ​ក្រុមហ៊ុនក៏​ផ្គត់ផ្គង់​កុំព្យូទ័រ​ដែល​មាន​ម៉ូ​ដែល​ជា​ច្រើន​។ សម្រាប់​ឆ្នាំ​២០១៦ នឹង​បន្ត​ពង្រីក​លើ​ទីផ្សារ​កុំព្យូទ័រ Hybrid ដោយ​សង្កត់ធ្ងន់​លើ​បទ​ពិសោធន៍​នៃ​បច្ចេកវិទ្យា​ជឿនលឿន​។ នៅ​ឆ្នាំ​២០១៧ យើង​នឹង​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ផ្នែក​Game​។

លោក អ៊ឹ​ង សែ អគ្គ​នាយ​ក្រុមហ៊ុន PTC Computer មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​នាម​ជា​អ្នក​ទទួល​សិទ្ធិ​ចែកចាយ​លើ​ផលិតផល និង​សេវាកម្ម​ផ្តាច់មុខ​របស់​ផលិតផល ACER ដោយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​គូ​ជាទី​ពេញចិត្ត ហើយ​ក្រុម​ហ៊ុម​នឹង​ខិតខំ​បន្ថែម​ទៀត ក្នុង​គោលបំណង​ពង្រឹង​ភាព​ជា
ដៃគូ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មាន​ភាព​រឹង​ម៉ាំ និង​យូរអង្វែង​ទៅ​អនាគត​។

លោក គី​ម ចាន់ នាយក​គ្រប់គ្រង​ផលិតផល​ក្នុង​ឥណ្ឌូចិន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​Acer ឥណ្ឌូចិន មាន​ស្នាក់​ការ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា​។ សម្រាប់​ឆ្នាំ​២០១៦ យើង​នឹង​សង្កត់ធ្ងន់​ទៅ​លើ ១-​ដៃគូ ៖ Acer នឹង​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ដ៏​រឹង​មាំ ដើម្បី​ឲ្យ​គេ​ក្លាយជា​ដៃគូ​ខ្លាំង​ក្នុង​មុខ​ជំនួញ​នេះ​។ សម្រាប់​ការ​បង្កើត​ដៃគូ​រឹង​មាំ Acer  នឹង​អាច​ផ្តល់​គុណ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ ២-​បទ​ពិសោធ ៖ Acer នឹង​បន្ត​សង្កត់ធ្ងន់​លើ​ការ​ផ្សព្វផ្សាយ​បទ​ពិសោធន៍​នៃ​បច្ចេកវិជ្ជា និង​ភាព​ជឿនលឿន​ទៅ​កាន់​អ្នក​ប្រើប្រាស់​។ ចាប់ពី​ឆមាស​ទី​២ ឆ្នាំ​២០១៦ យើង​នឹង​បន្ត​ពង្រឹង​លើ​គុណភាព​និង​សេវាកម្ម ។ យើង​នឹង​ប្រាកដ​ឲ្យ​បាន​ថា ផលិតផល​ពី Acer ទាំងអស់​មានគុណ​ភាព​ស្មើ​ៗ​គ្នា​៕