បណ្តាអ្នកវិទ្យាសាស្ត្របានព្រមានថា រាល់សកម្មភាពមួយចំនួនមានដូចជាផឹកកាហ្វេ រំជួលចិត្តពេលរួមស៊ិច ខឹងច្រឡោតខ្លាំងអាចបង្កើនឱកាសនៃការកើតជំងឺស្ត្រូកប្រភេទស្លាប់ភ្លាមៗ ។
សកម្មភាពជាប្រចាំដែលគ្មានបង្កការគ្រោះថ្នាក់មានដូចជាចូលបង្គន់ ទទួលទានទឹកក្រូចកំប៉ុង ឬក៏លោតកញ្ឆេងនៅពេលដែលលោកអ្នករំភើប…ទាំងអស់នេះសុទ្ធតែជាចំណុចសំខាន់ដែលនាំឲ្យសម្ពាធឈាមកើតឡើងភ្លាមមួយរំពេច។ នេះក៏ជាហេតុដែលអាចនាំទៅរកការហូរឈាមក្នុងខួរក្បាល (Subarachnoid Haemorrhage)ដែលជាប្រភេទនៃជំងឺស្ត្រូកធ្វើឲ្យមនុស្សបាត់បង់ជីវិតបានដែរ ។
នៅប្រទេសអង់គ្លេសមានប្រជាជន៨០០០នាក់រៀងរាល់ឆ្នាំកើតជំងឺហូរឈាមក្នុងខួរក្បាល(Subarachnoid Haemorrhage) ។ វាជាធម្មតាកើតលើមនុស្សពាក់កណ្តាលអាយុជាពិសេសស្ត្រីភេទ ។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅហូឡង់បានកត់សម្គាល់លើសកម្មភាពប្រចាំថ្ងៃចំនួន៨ព្រមទាំងមុខងាររបស់រាងកាយដែលជាប់ពាក់ព័ន្ធទៅនឹងការបង្កើនសម្ពាធឈាមភ្លាមៗបង្កើតបានជាជំងឺស្ត្រូក ។ ជំងឺស្ត្រូកនេះបានកើតឡើងនៅពេលដែលសរសៃឈាមដែលនៅព័ទ្ធជុំវិញខួរក្បាលផ្ទុះ ហើយបំផ្លាញស្រទាប់ខួរក្បាល ។
ជនរងគ្រោះដែលបានកើតជំងឺនេះបានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យពី១០ទៅ១៥ភាគរយ រីឯ៥០ភាគរយទៀតស្លាប់១ខែក្រោយមក ៕
ចែករំលែកព័តមាននេះ