ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលខ្លាំងយ៉ាងណា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ ខែតុលា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៤១ រៀល លក់ចេញ ៤៧៨៨ រៀល និង ១ ដុល្លាអូស្ត្រាលី ទិញចូល ៣០៤១ រៀល លក់ចេញ ៣០៧១ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣៨ រៀល លក់ចេញ ៦៤៤ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៨៥ រៀល លក់ចេញ ៣៦២១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៦ រៀល លក់ចេញ ៣៤៩ រៀល ។

ជាមួយគ្នានេះដែរ ហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ​គឺ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០២១ រៀល លក់ចេញ ៣០៥១ រៀល ខណៈដែល ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

              

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ