អាថ៌កំបាំងដែលនៅពីក្រោយសុខភាពរបស់ស្ត្រីវ័យកណ្តាល
កម្មវិធីអាថ៌កំបាំងរាងកាយមនុស្ស របស់ស្ថានីយទូរទស្សន៍ KSB កូរ៉េខាងត្បូងបានលើកឡើងថា សុខភាពរបស់បណ្តាស្ត្រីវ័យកណ្តាលគឺអាស្រ័យលើសាច់ដុំកំប៉េះគូទរបស់ពួកគេ ។

អត្ថបទនោះបានពន្យល់បកស្រាយថា សភាពទន់ខ្សោយនៃសាច់ដុំកំប៉េះគូទប៉ះពាល់ដល់លំនឹងរាងកាយ ហើយបណ្តាលឱ្យឈឺចង្កេះ ឈឺខ្នងនៅពេលពួកគេធ្វើសកម្មភាពមានដូចជា ការឱនពាក់កណ្តាលជាដើម ។
នៅពេលឈានចូលដល់វ័យចាស់ បរិមាណសាច់ដុំរបស់មនុស្សរាល់រូបបានថយចុះ ជាពិសេសគឺសាច់ដុំកំប៉េះគូទ និងសាច់ដុំពាក់កណ្តាលខ្លួនចុះក្រោម ។ ដោយគ្មានការហាត់ប្រាណជាប្រចាំទេនោះ សាច់ដុំកំប៉េះគូទនឹងខ្សោយទៅៗ និងបណ្តាលឱ្យខ្នងកោង ។ សភាពបែបនេះអាចនាំឱ្យឆ្អឹងមិនរឹងមាំបង្កើនឱកាសកើតជំងឺពុកឆ្អឹងនិងងាយដួល ។
អ្នកជំនាញដែលជាវាគ្មិនក្នុងកម្មវិធីខាងដើមបាននិយាយថា ការហ្វឹកហាត់បង្កើនសាច់ដុំឱ្យបានធំៗនៅគ្រប់កន្លែងលើរាងកាយជាពិសេសសាច់ដុំកំប៉េះគូទគឺផ្តល់អត្ថប្រយោជន៍ជួយទប់ស្កាត់ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ-២បានផងដែរ ។
នៅក្នុងការពិសោធដ៏តូចមួយ ក្រុមអ្នកផលិតកម្មវិធីបានឱ្យស្ត្រីពីរនាក់ដែលស្ថិតនៅវ័យខ្ទង់៥០ឆ្នាំប្លាយធ្វើលំហាត់ប្រាណពង្រឹងកម្លាំងសាច់ដុំកំប៉េះគូទរបស់ពួកគេ ។ ជាលទ្ធផលក្រោយរយៈពេលពីរសប្តាហ៍បង្ហាញថា ទម្ងន់ បរិមាណសាច់ដុំក៏ដូចជាកម្រិតដង់ស៊ីតេឆ្អឹងរបស់ពួកគេបានប្រែប្រួលគួរឱ្យកត់សម្គាល់ ៕
ចែករំលែកព័តមាននេះ