ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឆេរទីតាំង២កន្លែង​​រក​ឃើញ​​​ឈើ​ប្រណីត​ខុស​ច្បាប់​ជិត​១០០​កំណាត់​

8 ឆ្នាំ មុន

​ខេត្ត​មណ្ឌលគិរី ៖ ទីតាំង​ស្តុ​ក​​ឈើប្រណីត​២​កន្លែង ​ត្រូវ​បានកម្លាំង​ចម្រុះ​ចុះ​​​បង្ក្រាប និង​​រឹបអូស​បាន​ឈើ​​ជិត​១០០​កំណាត់​​ កាលពី​វេលា​ម៉ោង​៣​និង​​៣០​នាទី​រសៀល

​ខេត្ត​មណ្ឌលគិរី ៖ ទីតាំង​ស្តុ​ក​​ឈើប្រណីតខុសច្បាប់​២​កន្លែង ​ត្រូវ​បានកម្លាំង​ចម្រុះ​ចុះ​​​បង្ក្រាប និង​​រឹបអូស​បាន​ឈើ​​​ជិត​១០០​កំណាត់​​ កាលពី​វេលា​ម៉ោង​៣​និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​មីនា ២០១៦ នៅ​​ចំណុច​ក្រោយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើកែវ​សីមា តាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ​ស្ថិតនៅ​​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ។

ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​​កម្លាំង​​ជំនាញ​​​​​ប្រទះ​ឃើញ​ទីតាំង​ស្តុ​ប​ឈើ​លួច​លាក់​ខាង​លើ​ ក៏​ស្នើ​សុំ​យោបល់​ពី​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត ឈានទៅ​​​​​ឡោម​ព័​ទ្ធ​ផ្ទះ​២​កន្លែង​ផ្សេង​គ្នា ​។

​​លោក ជុ​យ សុ​ឃាង បាន​ឱ្យ​ដឹង​​ថា ក្នុង​ការ​ឆែកឆេ​រផ្ទះ​ទាំង​២​ខាង​លើ​នេះ ​​ផ្ទះទី​១-រក​ឃើញ​ឈើ​ចំនួន​៣៤​កំណាត់​ និង​ផ្ទះ​ទី​២-​រក​ឃើញ​ឈើ​​​ចំនួន៤៥កំណាត់​ ជា​ប្រភេទ​ឈើ​បេង​​​ នាង​នួន​ និង​ធ្នង់ ​ត្រូវ​​បាន​សមត្ថកិច្ច​​​​​នាំ​យក​​ទៅ​រក្ស​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ ​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កា​សែត​កោះសន្តិភាព​