ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ជំរុញចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ទើបឈ្នះជំងឺកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​កម្មវិធី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) បាន​បញ្ជាក់ និង​ជំរុញ​ថា​មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ទូ​ទាំង​សកលលោក​ទេ​ទើប​អាច​ជួយ​ការពារ​អាយុជីវិត​មនុស្ស​ពី​ជំងឺ​កូ​វី​ដ​១៩​បាន​តាម​រយៈ​ការ​ជួយ​ការពារ​កុំឱ្យ​ឈឺ​ធ្ងន់ធ្ងរ និង​ជួយ​ឱ្យ​ការ​ព្យាបាល​ឆាប់​ជា​សះស្បើយ ផង​ដែរ ។ វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ប្រធាន​កម្មវិធី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) បាន​បញ្ជាក់ និង​ជំរុញ​ថា​មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ទូ​ទាំង​សកលលោក​ទេ​ទើប​អាច​ជួយ​ការពារ​អាយុជីវិត​មនុស្ស​ពី​ជំងឺ​កូ​វី​ដ​១៩​បាន​តាម​រយៈ​ការ​ជួយ​ការពារ​កុំឱ្យ​ឈឺ​ធ្ងន់ធ្ងរ និង​ជួយ​ឱ្យ​ការ​ព្យាបាល​ឆាប់​ជា​សះស្បើយ ផង​ដែរ ។

វេជ្ជបណ្ឌិត ហួយ ស៊ី​ខេ​ង ប្រធាន​កម្មវិធី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) នៅ​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០២១ បាន​បន្ថែម​ថា មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ទូ​ទាំង​សកលលោក​ទេ​ទើប​អាច​ជួយ​ការពារ​អាយុជីវិត​មនុស្ស​ពី​ជំងឺ​កូ​វី​ដ​១៩ ។

លោកស្រី វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ក្នុង​ឱកាស​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អ្នក​មាននៅ​ទូ​ទាំង​ពិភពលោក ( G20 ) បន្ត​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រី ខណៈ​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​នៅឡើយ​ទេ ។


យុទ្ធនាការ​នេះ ដើម្បី​ជា​ការ​ត្រៀម​ក្នុង​ការ​ក្នុង​ការ​តស៊ូ​មតិ​ចុង​ក្រោយ មួយ​នៅ​មុន​កិច្ចប្រជុំ​កំពូល G20 នៅ​ចុងខែ​តុលា​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី និង​ជា​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អ្នក​មាននៅ​លើ​ពិភពលោក ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​បង្ការ COVID19 ជាស​កល តាម​រយៈ​ការ​ផ្ញើ​លិខិត​ទៅ​កាន់​បណ្ដា​ស្ថានទូត​នៃ​ប្រទេស G20​ផង​ដែរ ។

លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេ​ង បាន​បន្ថែម​ថា គិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា​នេះ​មាន​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ហើយ​ភាគច្រើន​បាន​ប្រើប្រាស់ ឬ​ចាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​អ្នកមាន ។

ជំងឺ COVID-19 នៅ​តែ​បន្ត​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​, អាហ្វ្រិក​, អា​មេ​រិ​កឡា​ទី​ន និង​នៅ​ជុំវិញ​ពិភពលោក​ហើយ​នេះ​ក៏​ដោយសារ​តែ​កង្វះខាត​វិធានការ​នោះ គឺ​ការ​ខ្វះខាត​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​មនុស្ស ។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ខណៈ​កម្ពុជា​សម្រេច​បាន​នូវ​អា​ត្រា​ចាក់​វ៉ាក់សាំង​ដ៏​ខ្ពស់​ហើយ តែ​បណ្ដា​ប្រទេស​ដទៃ​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ខ្វះខាត​វ៉ាក់សាំង​នៅឡើយ​ទេ ជាក់ស្ដែង​មាន​តែ​៧​ភាគរយ​នៃ​ប្រជាជន​អាហ្វ្រិក​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង COVID 19 ហើយ​បណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​មាន​តែ​ប្រជាជន​២.៥ ភាគរយ​ប៉ុណ្ណោះ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ។

ដូច្នេះ​ហើយ​យុទ្ធនាការ VOW ជម្រុញ​ឱ្យ​បណ្ដា​ប្រទេស​G20 ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពិភពលោក​ទាំងមូល ។ តំណាង​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​នេះ​ក៏​បាន​បញ្ជាក់ វ៉ាក់សាំង គឺ​ពិតជា​មាន​សារៈសំខាន​ណាស់​សំរាប់​ពួក​គាត់ និង​ប្រជាជន​ទូ​ទាំង​សកលលោក ដើម្បី​ជួយ ការពា​អាយុជីវិត ដូចនេះ​សូម​ឱ្យ​ប្រទេស​អ្នកមាន​ទាំងអស់ ជួយ​ផ្តល់​ជា​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ ជូន​ប្រទេស​ក្រីក្រ​ឱ្យ​បាន​ច្រើន ដើម្បី​បាន​វ៉ាក់សាំង​ការពារ និង​សូម​ទុក អាយុជីវិត​មនុស្ស​ជា​ការ​សំខាន់​ជា​ជាង​ការ​ស្តុក​វ៉ាក់សាំង​ទុក​ប្រើប្រាស់​តែ​ក្នុង​ប្រទេស​ខ្លួនឯង​ដោយ​ភាព​អាត្មា​និយម ដែល​មិន​គិតដល់​អ្នក​ដ៏​ទៃ​។

សូម​បញ្ជាក់​ថា សកម្មភាព​តស៊ូ​មតិ​របស់​អង្គការ AHF ប្រចាំ​កម្ពុជា ជា​ព្រឹត្តិការណ៍​មួយ​ផ្នែក​តូច​របស់ VOW ដែល​វា​ផ្តោត​សំខាន់​លើ​ប្រទេស ជា​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន ខែ​ចុង ក្រោយ​នេះ នៅ​មុន​កិច្ចប្រជុំ​កំពូល G20 ក៏​ដូច​ជា​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ជា​មធ្យោបាយ​ចម្បង​ក្នុង​ការ​ដោះស្រាយ​ជំងឺ​រាតត្បាត និង​ការ​ធ្វើ សេចក្តី​ព្រាង​អនុសញ្ញា​សុខភាព​សាធារណៈ​សកល​ថ្មី​មួយ សំដៅ​បម្រើ​ប្រព័ន្ធ​អភិបាលកិច្ច​សុខភាព​ទូ​ទាំង​ពិភពលោក ឱ្យ​មាន​សមត្ថភាព​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការ​ផ្ទុះ​ឡើង​នា ពេល​អនាគត​ផង​ដែរ​។

ស្វែង​យល់​បន្ថែម​ពី VaccinateOurWorld.org ដោយ​ចូល VaccinateOurWorld.org, កន្លែង​ដែល​អ្នក​អាច​ចូលរួម​ជា​បុគ្គល ឬ​ជា​អង្គការ ដើម្បី​ប្រយុទ្ធ​ឱ្យ​ទទួល​បាន វ៉ាក់សាំង​នៅ​ទូ​ទាំង​ពិភពលោក ។

សូម​ជម្រាប​ថា អង្គការ​និ​ធិ​ថែទាំ​សុខភាព​អេ​ដស៍ (AHF) ដែល​ជា​អង្គការ​អេ​ដស៍​ពិភពលោក​ធំ​ជាងគេ នា​ពេល​បច្ចុប្បន្ន​ផ្តល់​ការ​ព្យាបាល និង​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ ដល់​អតិថិជន​ជាង ១,៦ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៤៥ នៅ​ទូ​ទាំង​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​អាហ្វ្រិក​អា​មេ​រិ​កឡា​ទី​ន កា​រ៉ា​អ៊ី​ប​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ