ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​ការិយាល័យ Camhomes ខេត្ត​ព្រះ​សីហ​នុ បើក​សម្ពោធ​ជា​ផ្លូវការ

8 ឆ្នាំ មុន

D’Seaview បាន​នាំ​មក​នូវ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​បំផុត​របស់​ខេត្ត​ព្រះ​សីហ​នុ​។

D’Seaview បាន​នាំ​មក​នូវ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​បំផុត​របស់​ខេត្ត​ព្រះ​សីហ​នុ​។

ជាមួយនឹង​វត្តមាន​របស់​អគារ​ភ្លោះ​២៨​ជាន់ D’Seaview នឹង​នាំ​មក​នូវ​ការ​ប្រមូលផ្ដុំ​នៃ​ការ​ធានា​រ៉ាប់រង​ខុន​ដូ​ទំនើប​ៗ អគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ​មួយ ដើម្បី​ត្រួសត្រាយ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្លាយទៅជា​កន្លែង​រស់នៅ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ និង​ភាព​សម្បូរ​បែប​។

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ Camhomes ខេត្ត​ព្រះ​សីហ​នុ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ មីនា ២០១៦ គឺ​នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​។

ទីតាំង​បើក​សម្ពោធ​ការិយាល័យ​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ផ្លូវ​ឯករាជ្យ ក្បែរ​រង្វង់​មូល​តោ​មាស សង្កាត់​៤ ខណ្ឌ​មិត្តភាព​២ ខេត្ត​ព្រះ​សីហ​នុ​។

ពិធី​បើក​សម្ពោធ​ការិយាល័យ​លក់​សាខា​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​សៅរ៍ នេះ នឹង​បើក​ជា​សាធារណៈ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​តទៅ​។ ក្នុង​ពិធី​បើក​សម្ពោធ​នេះ អតិថិជន​២​នាក់​ដំបូង​ដែល​ទិញ​យូ​នី​ត​ពី ខេ​ម​ហូ​ម​នឹង​ទទួល​បាន​អាយ​ភេ​ត​ភ្លាម​ៗ និង​មានឱកាស​ចាប់​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ អតិថិជន​បន្ទាប់ ក៏​មាន​សិទ្ធិ​ចាប់​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​។

ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ពិធី​នេះ និង​ស្ថិត​ក្រោម​អធិបតីភាព​របស់​លោក​ឧកញ៉ា ឡាវ កាង មក​ពី​សភាពាណិជ្ជកម្ម ខេត្ត​ព្រះ​សីហ​នុ ហើយ​លោក​នឹង​ចែករំលែក​អំពី​ផែនការ​អភិវឌ្ឍ​អចលនទ្រព្យ​រយៈពេល​៥​ឆ្នាំ របស់​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​។

ជាមួយនឹង​ការ​បើក​ការិយាល័យ​ផ្នែក​លក់ Camhomes សាខា​ខេត្ត​ព្រះ​សីហ​នុ​នេះ Camhomes អាច​ផ្តល់​ជូន​ដល់​វិនិយោគិន​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី D’Seaview និង​គម្រោង​ផ្សេង​ៗ​ទៀត​របស់ Camhomes​។

អ្នក​ដែល​ស្នាក់​នៅ D’Seaview អាច​រំពឹង​ថា នឹង​រស់នៅ​ធ្វើការ និង​កម្សាន្ត​នៅ​ក្នុង​បែបផែន​ជីវភាព​ថ្មី ស្រប​តាម​លក្ខណៈ​លំនៅ​ឋាន​ចម្រុះ​ដោយ​អគារ​ពាណិជ្ជកម្ម​នា​ពេល​អនាគត វា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ និង​របៀប​រស់នៅ​បែប​ស៊ី​វិ​ល័យ ដូចដែល​ពួក​គេ​ចង់បាន​នៅ​ក្នុង​បរិវេណ​នោះ​ទាំងមូល​។

ដំណាក់កាល​ដំបូង​នៃ​លំនៅ​ឋាន​របស់ D’Seaview ត្រូវ​បាន​ជាវ​រួចរាល់​អស់ហើយ ខណៈ​ពេល​ដែល​ដំណាក់កាល​ទី​២ របស់​ខ្លួន​ក៏​កំពុង​ទទួល​បានការ​គាំទ្រ​ជាវ​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។

D’Seaview ត្រូវ​បាន​គាំទ្រ​ដោយ​ជំនួយ​ធានា​រ៉ាប់រង​ថ្លៃ​ជួល​បង់​ត្រឡប់ (GRR) តែ​មួយ​គត់​របស់ Camhomes ក្នុង​តម្លៃ​ជាក់លាក់​៣០​ភាគរយ​នៅ​រយៈពេល​បី​ឆ្នាំ​។

ជាមួយ​កំណើន​យ៉ាង​ខ្លាំងក្លា​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កាន់​ខេត្ត​ព្រះ​សីហ​នុ សណ្ឋាគារ​ទំនើប​មួយ​ក៏​ត្រូវ​បាន​បង្កើត​រួម​បញ្ចូល​គ្នា​របស់ D’Seaview និង​តំបន់​រស់នៅ​តាម​បែបផែន​ក្នុងស្រុក ក៏​បាន​បើក​ឲ្យ​វិនិយោគិន និង​អ្នកលក់​ផ្ទះ​ក្នុងស្រុក​ជា​ជនជាតិ​ខ្មែរ​ធ្វើការ​ដេញថ្លៃ ដើម្បី​បង្កើត​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​របស់​ពួក​គេ​។

ដើម្បី​ស្វែង​យល់​ដឹង​អំពី​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម នៅ​ក្នុង​ក្តី​សុបិន​របស់​អ្នក​នា​ពេល​ឥឡូវនេះ លោក​អ្នក​អាច​អញ្ជើញ​មក​ទស្សនា​ការិយាល័យ​តាំង​បង្ហាញ D’Seaview របស់ Camhomes បាន​នៅ​ទីក្រុង​ភ្នំពេញ នា​អគារ​កា​ណា​ឌី​យ៉ា​ជាន់​ទី​៣ ឬ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​អចល​ទ្រព្យ ឬ​ចូល​មើល​តារាង​ព័ត៌មាន​ពេញលេញ​នៅ​លើ​គេហទំព័រ www.mycamhomes.com ឬ www.facebook.com/mycamhomes​។

ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ចុង​ស​ប្តា​ហ៍​នេះ សូមកុំ​ភ្លេច​អញ្ជើញ​ចូលរួម​ការ​បើក​សម្ពោធ​ការិយាល័យ D’Seaview នា​ព្រឹក​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ​។ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ការ​បើក​ការិយាល័យ Camhomes សាខា​ខេត្ត​ព្រះ​សីហ​នុ សូម​ទូរស័ព្ទ​ទៅ​លេខ +855 23 985 828 នៅ​ថ្ងៃនេះ​៕