ចង់ចូលតាមផ្លូវណា ក៏គេចមិនរួចដែរ
ខេត្តសៀមរាប ៖ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេន បានចុះបង្ក្រាបករណីទំនិញគេចពន្ធជាលើកទី១ ដែលបានដឹកចេញពី…
ខេត្តសៀមរាប ៖ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេន បានចុះបង្ក្រាបករណីទំនិញគេចពន្ធជាលើកទី១ ដែលបានដឹកចេញពី…
ខេត្តសៀមរាប ៖ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេន បានចុះបង្ក្រាបករណីទំនិញគេចពន្ធជាលើកទី១ ដែលបានដឹកចេញពីក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបតាមជើងយន្តហោះកូរ៉េ ។ ហេតុការណ៍ចុះបង្ក្រាបទំនិញគេចពន្ធនេះធ្វើឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវមកពីព្រលានយន្តហោះ ចំណុចមុខស្នងការនគរបាលខេត្ត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដោយឃាត់បានម្ចាស់រថយន្តម៉ាកសាំយុង ពណ៌ស មួយគ្រឿង និងម្ចាស់ទំនិញ រួចនាំយកមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា ដោយមានសហការបានល្អពីសមត្ថកិច្ចទើបកម្លាំងជំនាញឈានដល់ធ្វើការឃាត់បានម្ចាស់រថយន្ត និងម្ចាស់ទំនិញតែម្តង ។ លោកបន្តថា ទំនិញទាំងអស់នោះមានចំនួនប្រមាណសរុប៥៤កេស ស្មើជាង១តោន និងមានអីវ៉ាន់១វ៉ាលី និង៤ថង់ ទូរស័ព្ទដៃចំនួន៨គ្រឿង គ្មានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល ដែលមានច្បាប់ស្តីពីការនាំឱសថ និងច្បាប់គយ ។ លោកបញ្ជាក់ទៀតថា ម្ចាស់ទំនិញមានឈ្មោះ ជា ណារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឯអ្នកបើកឡានមានឈ្មោះ យិន ថៃ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានរថយន្តម៉ាកសាំយុង១៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-AF7251 ។
លោកបានបញ្ជាក់បន្ថែមថា ក្រោយពីធ្វើការឃាត់បានរថយន្ត និងម្ចាស់ទំនិញយកមកសួរនាំ បានសារភាពថា រូបគេពិតជាបាននាំទំនិញទាំងអស់នេះជាលើកទី១តាមច្រកទ្វារអន្តរជាតិសៀមរាបពិតប្រាកដមែន ហើយរូបគេបានបង់លុយទៅឱ្យមន្ត្រីគយក្នុង១កេសតម្លៃចាប់ពី១០ដុល្លារទៅ២០ដុល្លារ ដែលទំនិញទាំងអស់មាន៦មុខ ដែលភាគច្រើនជាឡេ និងអាហារបំប៉នសុខភាព ។ ចំពោះម្ចាស់ លោកនឹងឱ្យកម្លាំងសួរនាំបន្ត រង់ចាំថ្នាក់លើដាក់បញ្ជាថាត្រូវឱ្យពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ