ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្របង្កើនចំណេះដឹងដល់កុមារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចំណេះដឹង គឺជាអំណាច ។ សុភាសិតបុរាណនេះកាន់តែពាក់ព័ន្ធនាពេលបច្ចុប្បន្ននេះ ដោយផ្អែកលើឧស្សាហកម្មចំណេះដឹង និងសេវាកម្មដែលជំរុញដោយបច្ចេកវិទ្យា ។ ដូច្នេះតើអ្នកគួរធ្វើយ៉ាងដូចម្តេចខ្លះ…

រាជធានីភ្នំពេញ ៖ ចំណេះដឹង គឺជាអំណាច ។ សុភាសិតបុរាណនេះកាន់តែពាក់ព័ន្ធនាពេលបច្ចុប្បន្ននេះ ដោយផ្អែកលើឧស្សាហកម្មចំណេះដឹង និងសេវាកម្មដែលជំរុញដោយបច្ចេកវិទ្យា ។ ដូច្នេះតើអ្នកគួរធ្វើយ៉ាងដូចម្តេចខ្លះ ដើម្បីប្រាកដថាកូនៗរបស់អ្នកមានចំណេះដឹងទូទៅល្អបំផុត ? វាចាំបាច់ណាស់ដែលកុមារត្រូវការអភិវឌ្ឍខ្លួនតាំងពីវ័យក្មេង។ ជាមួយនឹងសេចក្តីប្រាថ្នាដ៏ធំរបស់ឪពុកម្តាយដែលចង់ឃើញកូនៗមានបុគ្គលិកលក្ខណៈ និងការរីកចម្រើនដ៏ល្អឥតខ្ចោះ ក្មេងៗត្រូវបានគេរកឃើញថា ត្រូវស្ថិតនៅក្នុងការប្រកួតប្រជែងដែលមិនមានសុខភាពល្អ ដែលអាចនាំឱ្យពួកគេមានជំងឺធ្លាក់ទឹកចិត្ត និងភាពស្មុគស្មាញផ្សេងៗនៅក្នុងការលូតលាស់ និងការអភិវឌ្ឍ ។ យ៉ាងណាមិញ វិធីសំខាន់បំផុតក្នុងការពង្រឹងចំណេះដឹងរបស់ក្មេង គឺបង្កើនទំនោរឆ្ពោះទៅរកចំណេះដឹងនិងការយល់ដឹងទូទៅ ។

. ការអានមិនថា សៀវភៅរឿងប្រឌិត ឬមិនប្រឌិតទេ កុមារអាចបង្កើនការយល់ដឹង និងជំនាញភាសា រួមជាមួយចំណេះដឹងទូទៅ ។ ការអភិវឌ្ឍផ្លូវចិត្តរបស់កុមារក៏មានតុល្យភាពដែរតាមរយៈការអានដោយរីករាយ ។ វាទាក់ទាញការចង់ដឹងពីធម្មជាតិរបស់គេ និងជួយសម្រាលការស្រេកឃ្លានចំណេះដឹង ។

. ការលេងហ្គេមក្នុងផ្ទះជាមួយគ្នា ៖ ការរួមបញ្ចូលគ្នានៃការកម្សាន្ត និងការអប់រំនាំឱ្យមានការអភិវឌ្ឍការចាប់អារម្មណ៍ចំពោះមុខវិជ្ជានោះ ហើយក្មេងៗស្ម័គ្រចិត្តធ្វើខ្លួនឯងនៅក្នុងហ្គេមពិសេសនោះ ។ ចូរស្វែងរកហ្កេមកម្សាន្តនានាដែលអាចបង្កើនវាក្យសព្ទ និងចំណេះដឹងរបស់ពួកគេ ។

. ប្រើប្រាស់ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើតការចាប់អារម្មណ៍ទូរទស្សន៍អាចមានឥទ្ធិពលល្អក្នុងជីវិតរបស់ក្មេងៗ បើអ្នក និងកូនៗចេះប្រើប្រាស់វា ហើយវាក៏ជារបៀបកម្សាន្តដ៏សំខាន់មួយសម្រាប់កុមារ ។ ឧទាហរណ៍កម្មវិធីទូរទស្សន៍ដូចជា National Geographic ជួយកុមារឱ្យបង្កើនចំណេះដឹងរបស់ពួកគេយ៉ាងទូលំទូលាយ ។ ក្រៅពីនេះមានកម្មវិធីជាច្រើនទៀតជាពិសេសត្រូវបានរចនាឡើងសម្រាប់កុមារ ដែលផ្សព្វផ្សាយអំពីសកម្មភាពសិល្បៈ ចំណេះដឹងទូទៅ និងសំណួរចម្លើយលើប្រធានបទផ្សេងៗដូចជាកីឡា នយោបាយ ភាពយន្ត និងតន្ត្រី ។ល។ ជារឿយៗ ឪពុកម្តាយរារាំងកូនៗមិនឱ្យមើលប៉ុស្តិ៍តុក្កតា ប៉ុន្តែវាជាការពិតដែលរូបតុក្កតាក៏អាចផ្តល់ចំណេះដឹងដល់កុមារផងដែរ ។ កូនៗអ្នកអាចដឹងពីវប្បធម៌ និងទម្លាប់ខុសៗគ្នានៃប្រទេសផ្សេងៗ ។ ដូច្នេះប្រសិនបើអ្នកប្រើអ្វីដែលហៅថា “ប្រអប់វៃឆ្លាត” អ្នកអាចជោគជ័យក្នុងការផ្តល់ឱ្យកូនៗ នូវចំណេះដឹងស៊ីជម្រៅលើវិស័យផ្សេងៗ ។

. ការពិភាក្សាដែលមានសុខភាពល្អកុមារគួរត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទស្សនៈយោបល់របស់ពួកគេលើការពិភាក្សាផ្សេងៗនៅផ្ទះ ។ នៅពេលគ្រួសារចំណាយពេលវេលាជាមួយគ្នា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពិចារណា និងគោរពទស្សនៈរបស់ក្មេងៗ ដើម្បីឱ្យពួកគេមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិត ។ នេះនឹងជួយបង្កើនការអភិវឌ្ឍបុគ្គលិកលក្ខណៈក៏ដូចជាចំណេះដឹងរបស់ពួកគេ ។

៥. អានកាសែត ឬប្រើប្រព័ន្ធផ្សព្វផ្សាយណាមួយ ៖ កាសែត គឺជាវិធីល្អបំផុតដែលអាចធ្វើទៅបាន ដើម្បីបង្កើនចំណេះដឹងរបស់ក្មេង ។ ទម្លាប់នៃការអានកាសែតជាទៀងទាត់ជួយមនុស្សម្នាក់ឱ្យទទួលបានព័ត៌មានថ្មីៗឥតខ្ចោះ ។ ប្រសិនបើទម្លាប់នេះត្រូវបានបង្ហាត់បង្រៀនដល់កុមារតាំងពីវ័យក្មេង ពួកគេនឹងមានឯកសិទ្ធិទទួលបានចំណេះដឹង និងការយល់ដឹងនេះពេញមួយជីវិត ។ ក្រៅពីកាសែត មានទស្សនាវដ្តី ឬព្រឹត្តិប័ត្រព័ត៌មានជាច្រើនដែលបានបោះពុម្ពសម្រាប់កុមារ ។ ការអានប្រធានបទពាក់ព័ន្ធជួយឱ្យកុមារមានអាកប្បកិរិយាវិជ្ជមានឆ្ពោះទៅរកការរៀនសូត្រ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើកវគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ ២០២១ ខាងមុខនេះ និងបន្តទទួលចុះឈ្មោះសិស្សសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី១២ ។

សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សា យ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រប់សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។

ទទួលចុះឈ្មោះបុត្រធីតាចាប់ពីថ្ងៃនេះតទៅ លោក លោកស្រី នឹងទទួលបាន ៖

អាហារូបករណ៍ ១៥% លើតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូង

ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៧/១១/២០២១ ។

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។