ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តបាត់ដំបង​ត្រៀម​ៗ មន្ទីរ​ធនធាន​ទឹកនឹង​បើកទ្វារ​ទឹក​ចំនួន​៥ នៅ​ល្ងាច​នេះហើយ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ទីរ​ធនធានទឹក​ខេត្ដបាត់ដំបងបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​មន្ទីរ​ធនធាន​ទឹកនឹង​ធ្វើការ​បើកទ្វា​រទឹក​ចំនួន​៥​នៅ​ល្ងាច​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ។ ដោយ​ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ…

ខេត្តបាត់ដំបង ៖ មន្ទីរ​ធនធានទឹក​ខេត្ដបាត់ដំបងបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​មន្ទីរ​ធនធាន​ទឹកនឹង​ធ្វើការ​បើកទ្វា​រទឹក​ចំនួន​៥​នៅ​ល្ងាច​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ។

ដោយ​ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​មក​បង្គួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក​ហើយ ហេតុនេះ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបងបាន​បន្ធូរ​ទ្វារ​ទឹក​ចំនួន​០៥​ទ្វារ ដែល​ក្នុង​នោះ​ទ្វារ​នីមួយ​ៗ មាន​កម្ពស់​១​ម៉ែត្រ ចាប់ពី​ម៉ោង​៦​ល្ងាច​នេះ​ទៅ ។


មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​អំពា​នាវ​សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ​តូច ចាស់ជរា និង​អ្នក​ប្រកប​របរ​នេសាទ​តាម​ដងស្ទឹង​សង្កែ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ក្នុង​ស្ថានភាព​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​ស្រុក​សំឡូត និង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ដូចនេះ​មន្ទីរ​បាន​បើកទ្វារ​ទឹក​ចំនួន​៥​ទ្វារ ដែល​ទ្វា​នីមួយ​ៗ​មានកំ​ពស់​១​ម៉ែត្រ ចាប់ពី​ម៉ោង​៦:០០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ