ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក ស្នេហា​នារី​ស្រឡាញ់​ភេទ​ដូច​គ្នា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​នារី​២​នាក់​ជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​សម្រេចចិត្ត​បបួល​គ្នា​ផឹកថ្នាំ​បំពុល​សត្វល្អិត ដើម្បី​សម្លា.ប់​ខ្លួន ហើយ​ត្រូវ​ខាង​ភាគី​នារី​ជា​តួ​បុរស​បាន​ស្លា.ប់​មុន និង​នារី​ជា​ស្រី​ស្នេហ៍ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​នារី​២​នាក់​ជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​សម្រេចចិត្ត​បបួល​គ្នា​ផឹកថ្នាំ​បំពុល​សត្វល្អិត ដើម្បី​សម្លាប់​ខ្លួន ហើយ​ត្រូវ​ខាង​ភាគី​នារី​ជា​តួ​បុរស​បាន​ស្លាប់​មុន និង​នារី​ជា​ស្រី​ស្នេហ៍ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។

ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ មីនា ២០១៦ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្ស​កែវ បន្ទាប់​ពី​ត្រូវ​បងប្រុស​នារី​ជា​ស្រី​ស្នេហ៍​ប្រទះ​ឃើញ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​ដែល​ស្លាប់​ឈ្មោះ​ស្រី លី​ន (​ជា​តួ​ប្រុស​) មាន​ទីលំនៅ​ក្នុងភូមិ​ទម្លាប់ ឃុំ​សោម ខេត្តតាកែវ ។ រីឯ​នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ​វ៉ា​ន ស៊ីវ​ម៉ី អាយុ​១៦​ឆ្នាំ ជា​អ្នក​លក់ដូរ ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ក្បាលក្រពើ ឃុំ​អង្គ​ស្រែ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​ទាំង​២​នាក់​នេះ បាន​ស្រឡាញ់​គ្នា​រយៈពេល​ជិត​៣​ខែ​មក​ហើយ គឺ​តាម​រយៈ​ទូរស័ព្ទ​ច្រឡំ​លេខ ហើយ​នារី​ដែល​ជា​តួ​ប្រុស​នោះ តែងតែ​មក​ដេក​ជាមួយ​នារី​ជា​គូស្នេហ៍​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ​ជា​ញឹកញាប់ ។ ក្នុង​ការ​ទំនាក់ទំនង​គ្នា ក៏​មានការ​ជំទាស់​ពី​ក្រុម​គ្រួសារ​ខាង​នារី​ជា​គូស្នេហ៍​ដែរ ដោយ​ត្រូវ​ពួក​គាត់​បាន​ណែនាំ​ថា កុំឱ្យ​គិតតែ​រឿង​ស្នេហា​បែប​នេះ​អី ត្រូវ​គិត​ពី​ការ​រកស៊ី ដើម្បី​ចិញ្ចឹមជីវិត​វិញ​ទៅ ។

ប្រភព​ខ្លះ​បាន​និយាយ​ថា ដោយសារ​តែ​បញ្ហា​នេះ​ហើយ ទើប​នារី​រង​គ្រោះ​ទាំង​២​នាក់​តូចចិត្ត ដែល​គ្មាន​អ្នកគាំទ្រ​ឱ្យ​ស្រឡាញ់​គ្នា​នោះ ទើប​បបួល​គ្នា​បញ្ចប់ជីវិត​តែ​ម្តង ។