ខេត្តកណ្ដាល ៖ កម្លាំងប៉ូលិសស្រុកអង្គស្នួល ចុះបង្ក្រាបនិងចាប់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួ៤នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
ជនសង្ស័យទាំង៤នាក់នេះ មាន ១-ឈ្មោះ ចិត្ត គឹមហេង ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ សន សុខជា ភេទប្រុស អាយុ២៧ឆ្នាំ មានដីកាចាប់ខ្លួនពីបទជួញដូរសារធាតុញៀន ៣-ឈ្មោះ ហិន ហ៊ុយ ភេទប្រុស អាយុ១៦ឆ្នាំ និង៤-ឈ្មោះ រ័ត្ន ភារុណ ភេទប្រុស អាយុ២៣ឆ្នាំ ។
ចំណែកវត្ថុតាង ដែលដកហូតបាន រួមមាន ទូរស័ព្ទ៤គ្រឿង ម្សៅក្រាមពណ៌សថ្លា៣កញ្ចប់មធ្យម ជញ្ជីង១ ឧបករណ៍សម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ទៀត ៕
ចែករំលែកព័តមាននេះ