ខេត្តកំពង់ចាម ៖ ស្ពានឫស្សីដែលមានសសររហូតដល់ទៅចំនួន១៥.០០០ដើម និងប្រវែង៩០០ម៉ែត្រសម្រាប់ឆ្លងពីក្រុងកំពង់ចាមទៅកោះប៉ែននោះ អាចត្រូវបានចាត់ទុកជាស្ពានដែលមានសសរច្រើនបំផុតឆ្លងទន្លេមេគង្គនៅរដូវប្រាំង ហើយទំនងជាប់ក្នុងសៀវភៅកំណត់ត្រាជាស្ពានឫស្សីដែលវែងជាងគេបំផុតនៅប្រទេសកម្ពុជា ។ ជាមួយនោះកំពុងតែបានទាក់ទាញភ្ញៀវបរទេសចម្រុះជាតិសាសន៍នាំគ្នាមកទស្សនាស្ពានឫស្សី សម្រស់ធម្មជាតិ ឆ្នេរខ្សាច់កោះប៉ែន និងការរស់នៅរបស់អ្នកស្រុក ព្រមទាំងទទួលទានផ្លែក្រូចថ្លុង មានរសជាតិផ្អែម ទៀតផង ។
លោកតា អ៊ុច លីម អាយុ៧០ឆ្នាំ រស់នៅភូមិកោះប៉ែន«ខ» ឃុំកោះមិត្ត ស្រុកកំពង់សៀម មានប្រសាសន៍ឲ្យដឹងថា រូបគាត់រួមជាមួយនឹងអ្នកផ្សេងទៀតបាននាំគ្នាទៅដឹកភ្ញៀវបរទេសចេញពីក្រុងកំពង់ចាម ដោយក្នុងមួយរទេះដឹកភ្ញៀវម្នាក់ ឬពីរនាក់ ដើម្បីឆ្លងស្ពានឫស្សីនាព្រឹកថ្ងៃទី២៤មីនា ដើម្បីមកលេងនៅវត្តកោះប៉ែន ដែលស្ថិតនៅភូមិរបស់គាត់ ។ លោកតាលីម បានរំលឹកថា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក រូបគាត់បានប្រកបរបររត់រទេះសេះដើម្បីរកថវិកាដោះស្រាយជីវភាពគ្រួសារ ដោយបានដឹកកសិផលពីកោះប៉ែន ក្នុងនោះមានដូចជា ពោត ថ្នាំជក់ គ្រួស ខ្សាច់ បន្លែបង្ការ យកទៅលក់នៅលើទីផ្សារ ជាមធ្យមអាចរកបានប្រាក់ពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃ ។ ទោះបីជាស្ថិតនៅក្នុងវ័យ៧០ឆ្នាំប្លាយក្តី ក៏រូបលោកនូវតែបន្តរកដដែលមិនទាន់សម្រាកនោះទេ ព្រោះមិនចង់ពឹងទៅលើកូនៗ នៅពេលណាដែលកម្លាំងថមថយនោះនឹងត្រូវទៅវត្តសុំសីលនឹងគេហើយ ។ កន្លងមកគាត់មិនដែលបានដឹកភ្ញៀវបរទេសមកមើលប្រឌឹសកោះប៉ែន និងមើលពីការរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិកោះប៉ែន«ខ»ទេ រូបលោកទើបតែដឹកបរទេសតាមរទេះសេះបានប្រហែល១០លើកប៉ុណ្ណោះក្នុងឆ្នាំ២០១៦នេះ ។
លោក DA VINN អ្នកនាំភ្ញៀវបរទេសចំនួន១៣រទេះសេះ ស្មើនឹង២៤នាក់ ប្រាប់ឲ្យដឹងដែរថា ជនជាតិបរទេសទាំងនោះមានជនជាតិអាល្លឺម៉ង់ ស្វីស និងអូទ្រីស ដែលពួកគាត់មកលេងភាគច្រើនជាប្តីប្រពន្ធ បាននាំគ្នាមើលការចាប់អារម្មណ៍ដំបូងគឺស្ពានឫស្សីកោះប៉ែន និងបានបររទេះសេះកាត់តាមភូមិឃើញមានដើមឈើមានស្លឹកពណ៌បែតងដុះអមនៅសងខាងផ្លូវបេតុង ព្រមទាំងដំណាំហូបផ្លែរបស់អ្នកភូមិកោះប៉ែន ៕
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
រាជធានីភ្នំពេញ ៖ ប្រធានការិយាល័យនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងថ្លែងថា បច្ចុប្បន្ននេះទោះបីជាភ្ញៀវអន្តរជាតិចូលទស្សនាសារមន្ទីរប្រវត្តិសាស្ត្រ...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកឱកាសផ្តល់ការងារជាង៥ពាន់កន្លែង នៅក្នុងពិព័រណ៍ការងាររយៈពេល២ថ្ងៃនៅខេត្តបាត់ដំបង ។ នាថ្ងៃទី០៦...
ខេត្តព្រៃវែង ៖ គណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃ ប្រមាណជិត៤០០នាក់ នាំគ្នាធ្វើការប្រឆាំងតវា៉ការប្រកាសតំណែងចៅអធិការវត្តពន្លៃ ដោយ...
រាជធានីភ្នំពេញ ៖ វិស័យឧស្សាហកម្មម៉ូដនៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែលបានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យ...
ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរគ្រប់ៗគ្នាថា ឆ្នាំនេះបន្លែស្ពៃរបស់ពួកគាត់ថោកហួសកម្រិត មិនអាច...
ខេត្តកំពត ៖ ការគ្រប់គ្រងកាកសំណល់បានក្លាយជាបញ្ហាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការគ្រប់គ្រងសំណល់ឧស្សាហកម្មជាបញ្ហាប្រឈមក្នុងពេលដែលកំណើនសេដ្ឋកិច្ចកើន...