ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ​កាន់តែ​ច្រើន​បោះបង់​ទម្លាប់​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅផ្ទះ

10 ឆ្នាំ មុន

នៅ​ពេល​ដែល​ការងារ​កាន់តែ​មមាញឹក ហើយ​ចរាចរណ៍​ទីក្រុង​ភ្នំពេញ​កាន់តែ​ស្ទះ​នោះ អ្នកធ្វើការ​តាម​ក្រសួង អង្គការ និង​ក្រុមហ៊ុន​ជា​ច្រើន​បាន​បោះបង់​ទម្លាប់​ទទួលទាន​អាហារ​ថ្ងៃត្រង់​តាម​ផ្ទះ​។

នៅ​ពេល​ដែល​ការងារ​កាន់តែ​មមាញឹក ហើយ​ចរាចរណ៍​ទីក្រុង​ភ្នំពេញ​កាន់តែ​ស្ទះ​នោះ អ្នកធ្វើការ​តាម​ក្រសួង អង្គការ និង​ក្រុមហ៊ុន​ជា​ច្រើន​បាន​បោះបង់​ទម្លាប់​ទទួលទាន​អាហារ​ថ្ងៃត្រង់​តាម​ផ្ទះ​។

អ្នកខ្លះ​បាន​យក​អាហារ​ពី​ផ្ទះ​មក​កន្លែងធ្វើការ​តាំងពី​ព្រឹក​ព្រលឹម ដើម្បី​បរិភោគ​សម្រាប់​អាហារ​ថ្ងៃត្រង់​។ ចំណែក​អ្នកខ្លះ​ទៀត នាំ​គ្នា​បរិភោគ​អាហារ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ឬ តូប​លក់​អាហារ​តាម​ដងផ្លូវ​ជាដើម​។

អ្នក​នៅ​ភ្នំពេញ​បាន​ចាប់ផ្តើម​បោះបង់​ទម្លាប់​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅផ្ទះ ដោយសារ​ហេតុផល​មួយ​ចំនួន​។ អាកាសធាតុ​ក្តៅ ការ​កកស្ទះ​ចរាចរណ៍ និង​ការ​ចំណាយ​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ធ្វើ​ឱ្យ​ពួក​គេ​គិត​ថា ការ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​កន្លែងធ្វើការ ឬ​ក៏​ក្បែរ​កន្លែងធ្វើការ​នឹង​អាច​ធ្វើ​ឱ្យ​ពួក​គេ​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​។

និន្នាការ​បែប​នេះ​ត្រូវ​គេ​គិត​ថា នឹង​បន្ត​កើនឡើង ខណៈ​ដែល​ទីក្រុង​កាន់តែ​ចង្អៀត ការ​ស្ទះចរាចរណ៍​កើត​មាន​ញឹកញាប់ និង​ការងារ​កាន់តែ​រវល់​។ និន្នាការ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​ក្រៅ​ផ្ទះ គឺជា​និន្នាកា​ជា​សាកល​មួយ​។

ដោយ​ពិនិត្យ​ចេញពី​ជ្រុង​សេដ្ឋកិច្ច និន្នាការ​នេះ​នឹង​បង្កើត​មុខរបរ​លក់​អាហារ​សម្រាប់​មនុស្ស​ជា​ច្រើ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បំពេញតម្រូវការ​របស់​បុគ្គលិក​ក្រសួង អង្គការ និង​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ក្រៅ​ផ្ទះ និង​ក្បែរ​កន្លែងធ្វើការ​។  ប៉ុន្តែ​នៅ​លើ​ទិដ្ឋភាព​សុខភាព វា​ទាមទារ​ឱ្យ​ការ​ធ្វើ​ម្ហូបអាហារ​ទាំងអស់​មាន​អនាម័យ​ល្អ ដើម្បី​ចៀសវាង​ការ​បង្ការ​រោគ​ផ្សេង​ៗ​។

ដើម្បី​ឆ្លើយ​តមនឹង​និន្នាការ​នេះ ក្រសួង ក្រុមហ៊ុន និង​អង្គការ​នានា ក៏​គួរតែ​ចាប់ផ្តើម​គិត​អំពី​ការ​រៀបចំ​កន្លែង​ទទួលទាន​អាហារ​សម្រាប់​បុគ្គលិក ម៉ាស៊ីនកំដៅ​អាហារ ឬ​ក៏​រួមចំណែក​ចេញ​ថវិកា​ខ្លះ​សម្រាប់​បុគ្គលិក​នៅ​ក្នុង​ការ​ទូទាត់​តម្លៃ​អាហារ​ថ្ងៃត្រង់​។

ការ​យកចិត្តទុកដាក់​ដល់​បុគ្គលិក​បែប​នេះ នឹង​អាច​ឱ្យ​ពួក​គេ​រឹតតែ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ធ្វើការ ដើម្បី​ក្រសួង អង្គការ ឬ​ក្រុមហ៊ុន​៕