ចាប់បញ្ជូនទៅស្រុកវិញ២៧នាក់ទៀតហើយ
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមមានប្រុសមានស្រី…
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមមានប្រុសមានស្រី…
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមមានប្រុសមានស្រីបានចំនួន២៧នាក់ (ស្រី៥នាក់) ដែលលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅក្នុងសិប្បកម្មឈើក្បែរយានដ្ឋានក្រុមហ៊ុនស៊ិនទ្រី ស្ថិតក្នុងភូមិម័ល និងកន្លែងដាំត្រកួន ស្ថិតក្នុងភូមិខ្វាលិច សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កម្លាំងប៉ូលិសខាងលើបានឲ្យដឹងថា កន្លងមកកម្លាំងប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនបរទេសចម្រុះដែលបានលួចឆ្លងដែនចូលមកស្នាក់នៅដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាបន្តបន្ទាប់ ហើយក្រោយពេលរកឃើញថា ពួកគេល្មើសសច្បាប់ក៏បានឃាត់នាំទៅសាកសួរ និងបានចាត់ការតាមនិតិវិធី ដោយបានចាត់បញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ មិនឲ្យស្នាក់នៅបន្តទៀតឡើយ ។
ប្រភពដដែលបានបន្តថា ដោយឡែកនៅវេលារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ កម្លាំងនាយកដ្ឋានខាងលើដោយមានការឯកភាពពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន២៧នាក់ ដែលពួកគេលួចឆ្លងដែនចូលមកស្នាក់នៅដោយខុសច្បាប់នៅក្នុងទីតាំងចំនួន២នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺទីតាំទី១ នៅចំណុចក្នុងសិប្បកម្មកែច្នៃឈើ ក្បែរយានដ្ឋានក្រុមហ៊ុនស៊ិនទ្រី ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ដោយឃាត់ខ្លួនបុរសជនជាតិវៀតណាមបានចំនួន៧នាក់ និងទីតាំងទី២ នៅចំណុចភូមិខ្វាលិច សង្កាត់ដង្កោ ឃាត់បានជនជាតិវៀតណាមបានចំនួន២០នាក់ក្នុងនោះស្រីចំនួន៥នាក់ ដែលពួកគាត់ប្រកបមុខរបរដាំត្រកួនលក់ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួនត្រួតពិនិត្យពួកគេមិនមានលិខិតស្នាមអ្វីទាំងអស់ គឺជាជនអន្តោប្រវេសន៍សុទ្ធសាធ ដែលបានលួចឆ្លងដែនចូលមកស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជណាចក្រកម្ពុជា ។ ការស៊ើបអង្កេតរហូតឈានដល់ការចុះបង្ក្រាបនាពេលនោះបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ បន្ទាប់មកកម្លាំងបាននាំជនអន្តោប្រវេសន៏ទាំងនោះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ