ផ្តន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ និងអ្នកស្រី ឡាយ ហួង ម្នាក់ៗ ២០ឆ្នាំ
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត នៅប៉ុន្មាននាទីមុននេះ បានប្រកាសសាលក្រមក្នុងសំណុំរឿងប៉ុនប៉ងមនុស្សនៅក្នុងក្រុមគ្រួសារអភិជន៥ជំនាន់
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត នៅប៉ុន្មាននាទីមុននេះ បានប្រកាសសាលក្រមក្នុងសំណុំរឿងប៉ុនប៉ងមនុស្សនៅក្នុងក្រុមគ្រួសារអភិជន៥ជំនាន់
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត នៅប៉ុន្មាននាទីមុននេះ បានប្រកាសសាលក្រមក្នុងសំណុំរឿងប៉ុនប៉ងមនុស្សនៅក្នុងក្រុមគ្រួសារអភិជន៥ជំនាន់ លោកឧកញ៉ា ខូវ ជីលី ដោយសម្រេចផ្តន្ទាទោស អ្នកស្រី ឡាយហួង និង លោក ខូវ ផល្លាបុត្រ ម្នាក់ៗ២០ឆ្នាំ ពីបទប៉ុនប៉ងមនុស្សឃាត និងរំលោភសេពសន្ថវៈ និងបង្គាប់ឲ្យតាមច្បាប់ខ្លួន លោក ខូវ ផល្លាបុត្រ ។
កាលពីថ្ងៃទី១៣ មិថុនា ២០១០ លោកស្រី ស៊ុន សុត្ថា ភរិយាលោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ មកកាន់សមត្ថកិច្ចអំពីបទប៉ុនប៉ងមនុស្សឃាត និងរំលោភសេពសន្ថវៈ ។ ការស៊ើបអង្កេតបឋមមួយបានកំណត់មនុស្ស៥នាក់ថា ជាជនសង្ស័យរួម មានឈ្មោះ ចាន់ សុខា ជាអ្នកបម្រើ ឈ្មោះ នាង ស៊ីណាត ជាអ្នកបម្រើនៅផ្ទះលោក ស៊ុន ចាន់ថុល ឈ្មោះ សុខ ឡាក់ ជាកម្មករយាមខុនដូ ឈ្មោះ យាន សុធារិទ្ធ ជាកម្មករយាមខុនដូ និងគោលដៅចម្បង គឺលោកស្រី សេង ចិន្តា ភរិយាលោកឧកញ៉ា ខូវ ជីលី ។
ជាបន្តបន្ទាប់ សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល យោងលើចំលើយសារភាពរបស់នាង ចាន់ សុខា និងនាង ស៊ីណាត កាលពីថ្ងៃទី៥ តុលា ២០១២ បានសម្រេចលើកលែងចោទឈ្មោះ យាន សុធារិទ្ធ និងដោះលែងឱ្យមានសេរីភាពវិញ ។ ចំណែក សេង ចិន្តា និងសុខ ឡាក់ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ ។ ចំណែកឈ្មោះ ចាន់ សុខា និងនាង ស៊ីណាត បានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ១៨ឆ្នាំ ។
រឿងនេះមិនចប់ត្រឹមហ្នឹងទេ នៅថ្ងៃទី៧ ធ្នូ ២០១១ លោក ស៊ុន ចាន់ថុល បានដាក់ពាក្យបណ្តឹងបន្ថែមមកលើឈ្មោះ ខូវ ជឺលី ជាឪពុកក្មេក លោក ខូវ ផល្លាបុត្រ ជាប្អូនថ្លៃ លោកស្រី ឡាយ ហួង ជាភរិយាលោក ខូវ ផល្លាបុត្រ និងកញ្ញា ហ៊ុយ សុខលាភ ជាកូនស្រីលោកស្រី សេង ចិន្តា ថាជាអ្នករៀបចំគម្រោងសម្លាប់កូន សម្លាប់បង និងក្មួយទៀតផង ។
បណ្តឹងនេះយោងតែលើការឆ្លើយទម្លាក់កំហុសរបស់ ចាន់ សុខា តែម្នាក់ប៉ុណ្ណោះនៅសាលាឧទ្ធរណ៍ ។
បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ បានចាត់លើគ្រួសារលោកឧកញ៉ា ខូវ ជឺលី ជាលើកទី២ ។ ក្នុងនោះសាលាដំបូងបានលើកលែងការចោទប្រកាន់លើលោកឧកញ៉ា ខូវ ជឺលី និងហ៊ុយ សុខលាភ ប៉ុន្តែបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឧកញ៉ា ខូវ ផល្លាបុត្រ និងលោកស្រី ឡាយ ហួង ថាជាមេខ្លោងទៅវិញ ជាហេតុធ្វើឱ្យលោក ខូវ ផល្លាបុត្រ និរទេសខ្លួនទៅក្រៅប្រទេស ហើយលោកស្រី ឡាយ ហួង ត្រូវចាប់ខ្លួនបញ្ជូនមកផ្តន្ទាទោស ដែលសំណុំរឿងត្រូវប្រកាសសាលក្រមនារសៀលថ្ងៃទី២៤ មីនា ២០១៦នេះ ៕
ចែករំលែកព័តមាននេះ