ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានប្រកាសប្រព័ន្ធប្រតិបត្តិការជំនាន់ក្រោយគឺ iOS.9.3 ឱ្យអតិថជនរបស់ខ្លួនទាញយកប្រើប្រាស់ជាផ្លូវការសម្រាប់ធ្វើឱ្យទូរស័ព្ទរបស់ពួកគេកាន់តែដំណើរការលឿន និងមានសុវត្ថិភាពជាងមុន ។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបតិ្តការថ្មី iOS 9.3 គឺ Night Shift ជួយការពារភ្នែករបស់អ្នកប្រើប្រាស់ដែលជះចេញពីពន្លឺអេក្រង់ទូរស័ព្ទ ឬ iPad ។មុខងារថ្មីនេះដំណើរការដោយជួយកាត់បន្ថយបរិមាណពន្លឺពណ៌ខៀវ (Blue Light) ដែលចាំងចេញពីអេក្រង់ទូរស័ព្ទ ឬ iPad ដែលប៉ះពាល់ដល់ភ្នែក ។
អ្នកប្រើប្រាស់ទាំងអស់អាចដំណើរការមុខងារនេះដោយចូលទៅកាន់ Control Center ឬ Settings → Display & Brightness → Night Shift ។ ក្រៅពីនេះប្រព័ន្ធប្រតិបត្តិ iOS9.3 ក៏មានកម្មវិធី ពិសេសៗទៀតផងដែរ ៕
ចែករំលែកព័តមាននេះ