រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរបង្ហោះថា នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញចេញពីទីក្រុង Sanya ឆ្ពោះទៅកាន់ទីក្រុង Bo Ao ក្នុងខេត្ត ហៃណាន (Hainan) តាមរថយន្តដែលមានរយៈពេល ២ ម៉ោង ដើម្បីចូលរួមវេទិកា Bo Ao ជាមួយប្រមុខ ដឹកនាំមកពីបណ្តាប្រទេសនានាលើប្រធានបទ “ អនាគតអាស៊ី: សក្តានុពលថ្មី និងចក្ខុវិស័យថ្មី”។
បន្ទាប់ពីកិច្ចប្រជុំចុងក្រោយនេះហើយ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅនៅវេលាម៉ោងជិត៤រសៀលថ្ងៃទី២៤ មីនានេះ ៕
ចែករំលែកព័តមាននេះ