រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានដាក់សំណើជូនរាជរដ្ឋាភិបាលរួចហើយ ដើម្បីសាងសង់ពន្ឋនាគារថ្មីមួយ បន្ថែមលើពន្ឋនាគារដែលមានស្រាប់ ដើម្បីឆ្លើយតបទៅនឹងកំណើនរបស់អ្នកទោសនិងងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអ្នកទោស ។
នេះបើយោងតាមសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីដែលបានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៥និងលើកទិសដៅការងារឆ្នាំ២០១៦របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ មីនា ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ ។ បើតាមសម្តេចក្រឡាហោម ពន្ឋនាគារដែលនឹងត្រូវសាងសង់នៅលើផ្ទៃដី៨០០ហិកតា ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីក្រុងពោធិសាត់នេះឈ្មោះថា ម៤ និងអាចផ្ទុកអ្នកទោស៧០០០នាក់ ៕
ចែករំលែកព័តមាននេះ