ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

A-Class ដល់ V-Class រថយន្ត Mercedes-Benz នៅ​តែ​រក្សា​បាន​កំពូល​កិត្យានុភាព​ដ៏​ល្អ​ដាច់​គេ​គ្មាន​គូ​ប្រៀប !

8 ឆ្នាំ មុន

គិតដល់​ឆ្នាំ​១៨៨៦ ជម្រើស​នៃ​រថយន្ត Mercedes-Benz មាន​តិចតួច​បំផុត​ត្រឹមតែ​មួយ​ម៉ូ​ឌែ​ល​ប៉ុណ្ណោះ នោះ គឺ​រថយន្ត Benz Patent Motor Car​។ ដោយឡែក​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​ចង់បាន​រថយន្ត Mercedes-Benz

គិតដល់​ឆ្នាំ​១៨៨៦ ជម្រើស​នៃ​រថយន្ត Mercedes-Benz មាន​តិចតួច​បំផុត​ត្រឹមតែ​មួយ​ម៉ូ​ឌែ​ល​ប៉ុណ្ណោះ នោះ គឺ​រថយន្ត Benz Patent Motor Car​។ ដោយឡែក​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​ចង់បាន​រថយន្ត Mercedes-Benz ពិតជា​មាន​លទ្ធភាព​អាច​ជ្រើសរើស​បាន​ច្រើន​ម៉ូ​ដែល​ទៅ​តាម​បំណង និង​រស​និយម​របស់​ខ្លួន រួម​មាន​ដូច​ជា រថយន្ត​​ទេសចរណ៍​ប្រភេទ Saloons ដែល​ជា​រថយន្ត​ដ៏​ទំនើប ស្រស់​ស្អាត 0​និង​ទាន់សម័យ​ជាងគេ ហើយនឹង​រថយន្ត​កូនកាត់​ប្រភេទ Coupes ដែល​មាន​រាង​ស្ព័​រ មាន​ភាព​ទាក់ទាញ​សម្រាប់​យុវវ័យ ក៏​ដូច​ជា​រថយន្ត​ខ្ពស់​ៗ​ប្រភេទ SUVs ដែល​ផ្តល់​នូវ​ភាព​រីករាយ​ក្នុង​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ ជា​ពិសេស​នោះ​គឺ​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ ឬ​ដឹក​ទំនិញ​ផ្សេង​ៗ​ប្រភេទ Vans ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការងារ​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​សម្រាប់​ធុរកិច្ច​តូច​ធំ​ជាដើម​។

ប្រាកដ​ណាស់​ថា រថយន្ត Mercedes-Benz ពិតជា​មាន​ម៉ូ​ដែល​ច្រើន​ជាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ណា​ៗ​ទាំងអស់​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក​។ គ្រប់​ម៉ូ​ដែល​នៃ​រថយន្ត Mercedes-Benz សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​ដូច​ៗ​គ្នា ស្ថិត​នៅ​ត្រង់​ថា រថយន្ត​ទាំងនោះ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​គុណភាព​ស្តង់ដា​អន្តរជាតិ​ដែល​មានការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត ពី​វិស្វករ​រថយន្ត​ដ៏​ជំនាញ​លំដាប់​អន្តរជាតិ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព សុវត្ថិភាព និង​លក្ខណៈ​បច្ចេកទេស​ផ្សេង​ៗ​ប្រកបដោយ​ការ​ជឿ​ទុកចិត្ត​១០០%​។ ហេតុ​ដូច្នេះ​ហើយ ក្រុមហ៊ុន​ផលិត​រថយន្ត Mercedes-Benz នៅ​តែ​រក្សា​បាន​នូវ​បាវចនា​ដ៏​យូរអង្វែង​របស់​ខ្លួន​ហៅ​ថា «The best or nothing !» ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​នេះ ចាំបាច់​ត្រូវ​តែ​ផលិត​រថយន្ត​ដែល​មានគុណ​ភាពល្អ​ដាច់​គេ មាន​សុវត្ថិភាព​ខ្ពស់​បំផុត និង​មាន​ប្រណីតភាព​ដ៏​ល្អ​ឯក​គ្មាន​គូ​ប្រៀប​ឲ្យ​ខាន​តែ​បាន បើ​មិន​ដូច្នោះ​ទេ គឺ​គេ​មិន​អាច​បង្កើត​ឲ្យ​មាននូវ​កេរដំណែល​អ្វី​ដែល​ពិសេស​ជាង​រថយន្ត​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​ឡើយ​។

សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ២០១៦ នេះ​តទៅ «​តម្លៃ​អាករ​ពិសេស​» ដែល​កំណត់​លើ​ការ​នាំ​ចូល​រថយន្ត​នឹង​រឹតតែ​មានការ​កើនឡើង​ខ្ពស់​ជាង​មុន បើ​ធៀប​នឹង «​តម្លៃ​អាករ​ពិសេស​» កាល​ឆ្នាំ​២០១៥​។ ដូច្នេះ​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​ក្រៅ​ស្រុក ១០០% ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ទូទៅ​នូវ​គ្រប់​ប្រភេទ​រថយន្ត​ម៉ាក Mercedes-Benz ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ផ្តល់​ជូន​ដល់​អតិថិជន​ទាំងអស់​នូវ​ឱកាស​ចុង​ក្រោយ​មួយ​ដ៏​ពិសេស ដើម្បី​ទទួលយក​នូវ​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​ទិញ​យក​រថយន្ត​ដ៏​ប្រណីត​ម៉ាក Mercedes-Benz ជា​ច្រើន​ប្រភេទ​ក្នុង​តម្លៃ​ដ៏​ពិសេស​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នេះ​ជា​ឱកាស​ចុង​ក្រោយ​ដែល​អតិថិជន​គួរ​ធ្វើការ​សម្រេចចិត្ត​ទិញ​យក​រថយន្ត​ប្រណីត​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​បំផុត ឲ្យ​បាន​មុន​ថ្ងៃ​ដែល «​តម្លៃ​អាករ​ពិសេស​» (​ពន្ធ​នាំ​ចូល​រថយន្ត​) មានការ​កើនឡើង​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​មាន​តម្លៃ​រឹតតែ​ខ្ពស់កប់ពពក​។ តើ​លោក​អ្នក​ចង់​ទិញ​រថយន្ត​ប្រណីត​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ពី​ក្រុមហ៊ុន​នាំ​ចូល​ស្របច្បាប់​ដែល​មានការ​ធានា​ច្បាស់លាស់ ឬ​មួយ​លោក​អ្នក​រង់ចាំ​រហូត​ដល់​រថយន្ត​ទាំងនោះ​មាន​តម្លៃ​រឹតតែ​ឡើង​ខ្ពស់ ទើប​លោក​អ្នក​សម្រេចចិត្ត​ទិញ0x017d7 ដើម្បី​ចាប់​យក​នូវ​ភាព​សន្សំ​សំចៃ​ខ្ពស់​ក្នុង​ការ​ចំណាយ​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​គ្រួសារ​របស់​អតិថិជន ។

ក្រុមហ៊ុន ស្តារ អូ​តូ (​ខាម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​កក្រើក​មួយ​ហៅ​ថា «​ការ​តាំង​បង្ហាញ​ផ្តាច់មុខ​នូវ​រថយន្ត​ដ៏​ប្រណីត​ជា​ច្រើន​ម៉ូ​ឌែ​ល​ម៉ាក Mercedes-Benz (Exclusive Mercedes-Benz Experience Days)» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ មីនា ២០១៦ ខាង​មុខ​នេះ នៅ​សណ្ឋាគារ សូ​ហ្វី​តែល ភ្នំពេញ ភូ​គី​ត្រា ចាប់ពី​ម៉ោង​៦​ល្ងាច រហូត​ដល់​ម៉ោង​១០​យប់​។ សម្រាប់​រាត្រី​ថ្ងៃ​ទី​១​នេះ គឺ​អនុញ្ញាតិ​ចូលរួម​សម្រាប់​តែ​ភ្ញៀវ​ពិសេស​ៗ​ដូច​ជា សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា ដែល​ទទួល​បាន​លិខិត​អញ្ជើញ​នេះ​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​រាត្រី​នោះ​ផង​ដែរ យើងខ្ញុំ​នឹង​មាន​ភោ​ជ​នា​អាហារ និង​ភេសជ្ជៈ​ផ្សេង​បម្រើ​ជូន​ដោយ​ក្តី​រីករាយ​។

សូម​បញ្ជាក់​ថា ក្នុង​រាត្រី​នោះ​ជា​រាត្រី​ឯកជន​របស់​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដូច្នេះ​រាល់​អ្នក​សារព័ត៌មាន​ទាំងឡាយ មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូលរួម​នោះ​ទេ​។ សូម​អញ្ជើញ​ទស្សនា​រថយន្ត​ដ៏​ប្រណីត​ៗ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ប្រកបដោយ​ភាព​កក់ក្តៅ ស្ថិត​ក្នុង​បរិយាកាស​ដ៏​ស្រស់បំព្រង និង​រីករាយ​បំផុត​។

ដោយឡែក​កម្មវិធី​នេះ នឹង​បន្ត​បើក​ជូន​ទស្សនា​រហូត​ដល់​ថ្ងៃ​សុក្រ ២៥ មីនា ២០១៦ ចាប់ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៦​ល្ងាច ដែល​អនុញ្ញាតិ​ចូលរួម​ទស្សនា​ដោយ​ក្តី​រីករាយ​ពី​សំណាក់​អ្នក​សារព័ត៌មាន​គ្រប់​អង្គភាព និង​ភ្ញៀវ​កិត្តិយស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដោយ​សេរី និង​ប្រកបដោយ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ពី​សំណាក់​ក្រុមហ៊ុន​យើងខ្ញុំ​។ នៅ​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ យើងខ្ញុំ​ក៏​មាន​អាហារ​សម្រន់​ខ្លះ​ៗ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ក្នុង​កម្មវិធី​របស់​យើងខ្ញុំ​។ យើងខ្ញុំ​សង្ឃឹមថា លោក​អ្នក​នឹង​មិន​ឲ្យ​ឱកាស​ដ៏​កម្រ​មួយ​នេះ មានការ​ខកខាន​ចំពោះ​លោក​អ្នក​ឡើយ​។