ខេត្តតាកែវ ៖ ក្រុមតំណាងសហជីពថ្មីប្រមាណ១០នាក់យកពាក្យបណ្តឹងមកដាក់ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីប្តឹងក្រុមសហជីពខាងរោងចក្រដែលប្រើអំពើហិង្សាវាយមកលើតំណាងសហជីពដែលទើបបង្កើតថ្មី បណ្តាលឱ្យរងរបួស ខណៈពេលដែលតំណាងសហជីពថ្មីចេញពីធ្វើការក្នុងរោងចក្រត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ មីនា ២០១៦ នៅមុខរោងចក្រផលិតស្បែកជើង ស្ថិតនៅក្នុងភូមិធ្នង់រលើង ឃុំយាយបូរ ស្រុកត្រាំកក់ ។
លោក ចេង សុធា អនុប្រធានសហព័ន្ធសហជីពដើម្បីការពារកម្មករកម្ពុជា បានឱ្យដឹងថា ពាក្យបណ្តឹងដែលដាក់ជូនសាលាដំបូងខេត្តនេះ ប្តឹងជនសង្ស័យ៤នាក់ ដែលប្រើអំពើហិង្សា មាន ១-ឈ្មោះ វ៉ាត ពុទ្ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជាប្រធានសិទ្ធិមនុស្ស តំណាងរោងចក្រជាមេខ្លោង ២-ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ជាសមាជិក ៣-ឈ្មោះ វង្ស បូរី ភេទប្រុស អាយុ២៨ឆ្នាំ ជាប្រធានផ្នែក និង៤-ឈ្មោះ បូ ណា ភេទប្រុស អាយុ២២ឆ្នាំ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ