អភិបាលខេត្តតាកែវ ទទួលអង្ករ៥តោន ពីក្រុមហ៊ុន សុខ សម្បត្តិ
ខេត្តតាកែវ ៖ នៅសាលាខេត្តតាកែវ កាលពីថ្ងៃទី២៣ មីនា ២០១៦ នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្ត ទទួលអំណោយឧបត្ថម្ភជាអង្ករចំនួន៥តោន ពីក្រុមហ៊ុន សុខ សម្បត្តិ
ខេត្តតាកែវ ៖ នៅសាលាខេត្តតាកែវ កាលពីថ្ងៃទី២៣ មីនា ២០១៦ នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្ត ទទួលអំណោយឧបត្ថម្ភជាអង្ករចំនួន៥តោន ពីក្រុមហ៊ុន សុខ សម្បត្តិ
ខេត្តតាកែវ ៖ នៅសាលាខេត្តតាកែវ កាលពីថ្ងៃទី២៣ មីនា ២០១៦ នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្ត ទទួលអំណោយឧបត្ថម្ភជាអង្ករចំនួន៥តោន ពីក្រុមហ៊ុន សុខ សម្បត្តិ អាហរ័ណ-នីហរ័ណ សម្រាប់យកទៅជួយឧបត្ថម្ភបន្តដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងនៅតាមស្រុក/ក្រុងទូទាំងខេត្ត ។
លោក ថាច់ ចិន្តា តំណាងឱ្យក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិនោះ ក្រុមហ៊ុនរបស់លោកតែងតែជួយឧបត្ថម្ភជាអង្ករ និងប្រាក់ដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ខេត្ត/រាជធានី សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះផ្សេងៗ ។
លោក ឡាយ វណ្ណៈ បានមានប្រសាសន៍ថា ជួសមុខឱ្យអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សុខ សម្បត្តិ អាហរ័ណ-នីហរ័ណ ដែលបានជួយឧបត្ថម្ភអង្ករចំនួន៥តោននាពេលនេះ ។ កន្លងមក ក្រុមហ៊ុននានាបានជួយជាអង្ករតាមរយៈលោក សម្រាប់យកជួយឧបត្ថម្ភបន្តដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងក្រុមគ្រួសារដែលមានជីវភាពទីទ័លក្រនៅតាមមូលដ្ឋាននានា ដែលអាជ្ញាធរមិនបានដឹង ។
លោកបានបន្តថា ប្រសិនបើខាងអ្នកសារព័ត៌មានបានដឹង និងជួបប្រជាពលរដ្ឋរស់នៅគ្មានទីពឹង ក្រលំបាក រស់នៅម្នាក់ឯង សូមរាយការណ៍មកលោកផ្ទាល់ លោកនឹងដឹកនាំក្រុមការងារចុះទៅដោយផ្ទាល់ដល់មូលដ្ឋាន ដើម្បីនាំយកអំណោយទៅជួយពួកគាត់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ៕
ចែករំលែកព័តមាននេះ