រាជធានីភ្នំពេញ ៖ អ្នកភូមិរងគ្រោះបញ្ហាដីធ្លីជិត២០នាក់ តំណាងឱ្យជាង៣០គ្រួសារ មកពីសហគមន៍បុរីកីឡា នៅមិនទាន់ទទួលបានដំណោះស្រាយ បាននាំគ្នាយកញត្តិ១ច្បាប់ដាក់ជូនដោយផ្ទាល់ដល់លោកស្រី រ៉ូណា ស្មីត អ្នកនាំពាក្យពិសេសការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីសុំការអន្តរាគមន៍ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅស្នាក់ការរបស់អង្គការសហប្រជាជាតិ ដែលមានទីតាំងផ្ទះលេខ១០ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
បន្ទាប់ពីលោកស្រីអ្នកនាំពាក្យពិសេសរបស់អង្គការសហប្រជាជាតិ ទទួលយកញត្តិពីប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្នុងសហគមន៍បុរីកីឡារួចហើយនោះ ក្រុមប្រជាពលរដ្ឋទាំងនោះក៏បានរំសាយទៅវិញ ដោយពួកគាត់ទទួលបានការរំពឹងទុកយ៉ាងខ្លាំងផងដែរ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ