ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ មីនា ២០១៦ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ។
ពិធីខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក យន្ត មីន អភិបាលខេត្ត និងមានការចូលរួមជាកិត្តិយសពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាល-អភិបាលរងក្រុង លោក លោកស្រីជាប្រធាន-អនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រះសីហនុ ចូលរួមយ៉ាងច្រើនកុះករ ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងខាងលើត្រូវបានធ្វើឡើងទៅតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ058ប្រ-ក/បុ ចុះថ្ងៃទី១៥ កុម្ភៈ ២០១៦ ដែលបានសម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោក នួន ប៉ុក អតីតៈអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត មកជាប្រធានមន្ទីរខេត្ត ជំនួសលោក ហ៊ុន ភី ដែលត្រូវចូលនិវត្តន៍ ៕
ចែករំលែកព័តមាននេះ