ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍មួយ​នឹកស្មានមិនដល់ រហូត​​ឆក់​ជីវិត​​យុវជន​​ម្នាក់​​ ពេលទឹកទន្លេហូរចូល

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ ​យុវជន​ម្នាក់​​​​យក​គោ​ជា​ច្រើន​ក្បាល​​ទៅលែងនៅ​លើ​កោះ​មួយ​កន្លែង​ដែល​មាន​ស្មៅ​ដុះ​ទ្រប់​ទ្រុល​ដើម្បី​ឲ្យ​គោ​ស៊ី​ ។ ពេលដោយ​ដើរ​ទៅកាត់​ព្រែក​ទឹកទន្លេ​មិន​ទាន់​បាន​ហូរ​​​ចូលនោះទេ ​។ លុះ​មក​ដល់​ល្ងាច​ម៉ោង​ប្រហែល​៥​ថ្ងៃ​ នៅ​ទី២០ ​តុលា​ដដែល​ ​​ស្រាប់តែ​ទឹកទន្លេបាន​ហូរ​ចូល​ព្រែក​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​លង់ទឹក​ស្លា.ប់​តែម្តង…

ខេត្ត​ត្បូងឃ្មុំ​៖ ​យុវជន​ម្នាក់​​​​យក​គោ​ជា​ច្រើន​ក្បាល​​ទៅលែងនៅ​លើ​កោះ​មួយ​កន្លែង​ដែល​មាន​ស្មៅ​ដុះ​ទ្រប់​ទ្រុល​ដើម្បី​ឲ្យ​គោ​ស៊ី​ ។ ពេលដោយ​ដើរ​ទៅកាត់​ព្រែក​ទឹកទន្លេ​មិន​ទាន់​បាន​ហូរ​​​ចូលនោះទេ ​។ លុះ​មក​ដល់​ល្ងាច​ម៉ោង​ប្រហែល​៥​ថ្ងៃ​ នៅ​ទី២០ ​តុលា​ដដែល​ ​​ស្រាប់តែ​ទឹកទន្លេបាន​ហូរ​ចូល​ព្រែក​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​លង់ទឹក​ស្លា.ប់​តែម្តង ​ហើយដឹងដល់ក្រុមគ្រួសារ និង​សមត្ថ​កិច្ច​នាំគ្នាចុះ​ទៅ​ជួយ​រក​និង​រក​ឃើញ​សពនៅ​យប់​​ថ្ងៃ​ដដែល ពិតជជា​គួរឱ្យអាណោចអាធ័ម​បំផុត ​កើតឡើង​នៅ​ចំណុច​អូរ​កោះ​ដំបង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​បេុីស​២ ស្រុក​ក្រូចឆ្មារ​ ។

​បើតាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​យុវជនរងគ្រោះខាងលើ ​ឈ្មោះ​គ​ន្ធា អូន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ដីដុះ ​ឃុំ​បេុីស​២ ស្រុក​ក្រូចឆ្មារ ។ ​នៅ​ទីតាំង​នោះ ​ទឹកទន្លេ​ទើបតែ​ឡើង​ជន់​ក៏លិច​ហូរ​ចូល​អូរ​ខាងលើ ​មាន​ជម្រៅ​ប្រហែល​២.៣០​ម​ និង​ទទឹង​ប្រវែង​ប្រហែល​១០០​ម ដែល​ត្រូវ​ហែល​ឆ្លងកាត់ ហើយ​ពេល​ហែល​នោះ​ ​ជនរងគ្រោះ​បាន​លង់ទឹក​លិចអណ្តែត​ៗ ខណ​:​នោះ​ក៏​មាន​បងប្អូន​អ្នក​ភូមិ​បានឃើញ និង​បាន​ចេញ​ទូក​ទៅជួយ​ដែរ តែ​ជួយ​មិន​ទាន់ទេ​ ។

នគរបាល​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ យុវជន​នេះ​ពិតជា​បាន​ស្លា.ប់​ដោយសារ​លង់ទឹក​អូរ​មែន រហូត​មក​ដល់​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ក្រុម​គ្រួសារ រួម​ជាមួយ​សមត្ថកិច្ច​យើង បាន​មុជ​រាវរក​សាកសព​កន្លែង​កើតហេតុ ។ ដូច្នេះ សូម​បង​ប្អូន​​ដែលមានលំនៅឋានជិតដងទន្លេ សូមមានការប្រុងប្រយ័ត្នឱ្យ​បានខ្ពស់បំផុត ព្រោះគ្រោះថ្នាក់អាចកើតឡើង​បានគ្រប់​ពេ​ល។

អត្ថបទសរសេរ ដោយ