ខេត្ដព្រះវិហារ ៖ ពាក្យចចាមអារ៉ាមដែលនិយាយថា ភ្លើងព្រៃបានឆេះរាលដល់ឃ្លាំងស្តុកគ្រាប់និងអាវុធ នៅក្រោយវត្តកែវសិក្ខាគិរីស្វារៈលើភ្នំដងរែក កាលពីថ្ងៃទី២០ ខែមីនា គឺជាព័ត៌មានមិនពិតឡើយ ។
បើតាមការអះអាងរបស់មន្ត្រីយោធានៅប្រាសាទព្រះវិហារថា មានពាក្យចចាមអារ៉ាមមួយបានលេចឮតៗគ្នា រហូតដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានខ្លះក៏បានផ្សាយដោយមិនបានសាកសួរមន្ដ្រីណាមួយថា មានភ្លើងឆេះព្រៃរាលដាលឆេះឃ្លាំងស្តុកគ្រាប់និងអាវុធនៅខាងក្រោយវត្តកែវសិក្ខាគិរីស្វារៈលើខ្នងភ្នំដងរែក កាលពីថ្ងៃទី២០ ខែមីនានោះ ព័ត៌មាននោះមិនពិតទេ ។
មន្ត្រីយោធាដដែលបន្តទៀតថា ភ្លើងឆេះព្រៃមានពិតប្រាកដមែន ហើយបានរាលដាលឆេះផ្ទះស្នាក់នៅរបស់កងកម្លាំងដែលមិនមានអ្នករស់នៅនិងបានទុកចោល តែបើចំពោះការឆេះឃ្លាំងគ្រាប់គឺមិនមានឡើយ ៕
ចែករំលែកព័តមាននេះ