ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ចាំ​តេ​ជោ​ស្រែក​…

8 ឆ្នាំ មុន

ឱ្យ​តែ​សម្តេច​តេ​ជោ​ស្រែក​វ៉ាស​ឡើង​…​ ការងារ​នោះ​ស្ទុះ​លាន់​កក្រើក​មេឃ កក្រើក​ដី​…​ ហើយ​លទ្ធផល​បាន​ល្អ​ដូច​បំណង​…​ ជាទី​ពេញចិត្ត​ក្រៃលែង ។ ជាក់ស្តែង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​កា.ប់​ដឹក​ជញ្ជូន​យ៉ាង​រង្គាល​…​

ឱ្យ​តែ​សម្តេច​តេ​ជោ​ស្រែក​វ៉ាស​ឡើង​…​ ការងារ​នោះ​ស្ទុះ​លាន់​កក្រើក​មេឃ កក្រើក​ដី​…​ ហើយ​លទ្ធផល​បាន​ល្អ​ដូច​បំណង​…​ ជាទី​ពេញចិត្ត​ក្រៃលែង ។

ជាក់ស្តែង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​កាប់​ដឹក​ជញ្ជូន​យ៉ាង​រង្គាល​…​ ពី​ព្រៃស្រោង​មក​វាល​រហោស្ថាន​…​ កាប់​អារ​ឡើង​រញ្ជួយ​ព្រៃ​…​ ដឹក​ជញ្ជូន​បាក់បែក​ផ្លូវជាតិ​ស្ទើរ​គ្រប់កន្លែង​…

ក្រោយ​ពី​សម្តេច​តេ​ជោ​ស្រែក​…​ ពេល​នេះ​ស្ងាត់ឈឹង​…​ រថយន្ត​យក្ស​ចំណាំ​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ​…​ បាត់​អស់រលីង ! មន្ត្រី​ជំនាញ​ខាង​ចាប់​ទាំងឡាយ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​… ​ពេល​នេះ​លែង​ឃើញ​មុខ​ អា​យី​ឌុ​ប​ដឹកឈើ​ឆ្លង​កាត់មុខ​…​ ហើយ​ក៏​លែង​បាន​ទទួល​លាភសក្ការៈ​ដែរ​…​ គឺ​ស្ងាត់​គួរ​ឱ្យ​ធុញ !

ខេត្ត​ទាំងឡាយ​ដែល​សម្បូរ​ណ៍​ទៅ​ដោយ​ព្រៃឈើ លែង​មានការ​កាប់​ឈើ​… ​លែង​មាន​ឧកញ៉ា​ឈ្មួញ​ឈើ​ទៅ​អើត ទៅ​ឈ្ងោក​…​ លែង​ឃើញ​មុខ​អស់​… ​ស្ទើរ​ភ្លេច​ទាំង​ឈ្មោះ​…

ឱ្យ​តែ​សម្តេច​តេ​ជោ​«​លែង​ស្រែក​»… អ្វី​ៗ​ស្ងាត់ឈឹង​ទៅ​ហោង​…​ ។ មហាជន​រង់ចាំ​ស្តាប់​លទ្ធផល​… ​តើ​ឈ្មួញ​ឈើ​ទាំងឡាយ​ដែល​កាប់​ឈើ​…​ ស្តុ​ប​ឈើ​មួយ​ៗ​មាន​រាប់​ពាន់ រាប់​ម៉ឺ​ន​ម៉ែត្រគូប​… ​ម៉េច​ហើយ ?

ពាក្យបណ្តឹង​របស់​រាជរដ្ឋាភិបាល​ពី​ឈ្មួញ​ឈើ​ដែល​សង្ស័យ​ទុច្ចរិត​…​ ដល់​ណា​ហើយ​លោក​តុលាការ ? អី​ស្ងាត់​ម្ល៉េះ ?
ឱ្យ​តែ​សម្តេច​តេ​ជោ​លែង​ស្រែក​… ​វា​ស្ងាត់ឈឹង​អីចឹង​ហើយ​…​ ទុក​ចាំ​ដល់​តេ​ជោ​ស្រែក ទើប​កំរើក​មែន​ទេ ?​!
                   អា​ឡេវ