ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ប្រកាស​កំពូល​ស្មា​ត​ហ្វូ​ន «iPhone SE»

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៦ ក្រុមហ៊ុន Apple បាន​ប្រកាស​កំពូល​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​៤​អីុ​ញ គឺ iPhone SE ជា​ទូរស័ព្ទ​កូនកាត់​ដែល​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង iPhone 5S សមត្ថភាព​របស់​វា​ចម្លង​ពី iPhone 6S ពោល​គឺ​ថាមពល​ខ្លាំង ។

កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៦ ក្រុមហ៊ុន Apple បាន​ប្រកាស​កំពូល​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​៤​អីុ​ញ គឺ iPhone SE ជា​ទូរស័ព្ទ​កូនកាត់​ដែល​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង iPhone 5S សមត្ថភាព​របស់​វា​ចម្លង​ពី iPhone 6S ពោល​គឺ​ថាមពល​ខ្លាំង ។ iPhone SE នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​៣១ មីនា ទៅ​កាន់​ពិភពលោក ។ 

លក្ខណៈ​ពិសេស​របស់ iPhone SE ទំហំ​៤ អីុ​ញ កម្រិត​ភ្លឺ​ច្បាស់​៦៤០​គុណ​នឹង​១១៣៦ ភិ​ច​ស៊ែ​ល ។ ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.3 បំពាក់​ដោយ​បន្ទះ Chip ប្រភេទ A9 ជំនាន់​ក្រោយ​ដែល​មាន​ក្នុង iPhone 6S ។ CPU ប្រភេទ Dual-core ល្បឿន​១.៨៤​ជី​ហ្គា​ហឺត ខណៈ GPU ប្រភេទ PowerVR GT7600 ។ iPhone SE មាន​តែ​ទំហំ​១៦​ជី និង​៦៤​ជី​តែ​ប៉ុណ្ណោះ ។ កាមេរ៉ា​មុខ​១.២​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​១២​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​ថាមពល​ថ្ម​១៦៤២​មី​លី្ល​អំពែ ៕