ខេត្តកំពង់ធំ ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលស្រុកបារាយណ៍ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ មីនា ២០១៦ ស្ថិតក្នុងភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះឡក ថេត អាយុ៣៨ឆ្នាំ ២-ឈ្មោះអៀង អឿន អាយុ២៨ឆ្នាំ ៣-ឈ្មោះកេង ឡែន អាយុ៣៨ឆ្នាំ និង ៤-ឈ្មោះសឿង វី អាយុ៣៥ឆ្នាំ ទាំង៤នាក់រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះ យោងតាមដីកាលេខ៧៦២ ចុះថ្ងៃទី១៧ មីនា ២០១៦ របស់តុលាការ ដែលចេញដោយលោកព្រះរាជអាជ្ញារងឌួង សារ៉ន ដែលពួកគេប្រព្រឹត្តអំពើមនុស្សឃាត កាលពីថ្ងៃទី១៦ កញ្ញា ២០១៣ ទៅលើជនរងគ្រោះម្នាក់ឈ្មោះម៉ែន សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចអាងទឹកខាងកើតនៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ បន្ទាប់ពួកគេនាំគ្នាគេចខ្លួនរហូត ។
ចែករំលែកព័តមាននេះ