ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លួច​ទូរ​សព្ទ និង​យក​កាំបិត​កាប់​ម៉ូតូ សមត្ថកិច្ច​ឃាត់ខ្លួនបានបន្តបន្ទាប់ ០៦​នាក់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទ្បោះ ម៉ាត់​សេន និង​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទ្បោះ ម៉ាត់​សេន និង​ឈ្មោះ យ៉េ​ត សា​គី​រី​ន ករណី​លួច​ទូរស័ព្ទ និង​យក​កាំបិត​កាប់​ទៅ​លើ​ម៉ូតូ វេលា​ម៉ោង​១៧​និង​១០​នាទី​នៅ​ថ្ងៃ​ទី​១៨ ខែតុលា រួច​មក សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ច្រាំង​ចំរេះ​ទី​២ បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត និង​ឃាត់​បក្ខពួក​បាន ចំនួន ៤​នាក់​បន្ថែម​ទៀត ។

ជនសង្ស័យ​ឃាត់ខ្លួន រួម​មាន ៖
ទី​១- ឈ្មោះ ទ្បោះ ម៉ាត់​សេន ភេទ​ប្រុស មុខរបរ អ្នក​ធ្វើ​ត្រី ស្នាក់​នៅ​ផ្លូវ​លេខ​៥ ភូមិ​៤​សង្កាត់​ច្រាង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។
ទី​២- ឈ្មោះ យ៉េ​ត សា​គី​រី​ន ភេទ​ប្រុស មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ផ្លូវ​លេខ​បេតុង ភូមិ​ខ​២ សង្កាត់​ច្រាង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។
ទី​៣- ឈ្មោះ ម៉ៅ រ៉ែ​ន ភេទ​ប្រុស មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។
ទី​៤- ឈ្មោះ សើ អះ​ម៉ាត់​អៃ​យុប ភេទ​ប្រស មុខរបរ​គ្មាន ស្នាក់​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៥ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។
ទី​៥- ឈ្មោះ​អេះ ស្នា​រី ភេទ​ប្រុស មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។
និង​ទី​៦- ឈ្មោះ​ហុង ស៊ី​ណា ភេទ​ប្រុស មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ច្រាំង​ចំរេះ​ទី​២ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ទូរ​សព្ទ នៅ​ក្នុង​ខ្លុ​ប​ម៉ូតូ ហើយ​ក៏​បាន​ទៅ​លេង​បាល់ទាត់ ដែល​មាន​គ្នា​ចំនួន​០៩​នាក់ នៅ​ចំណុច​កើតហេតុ​ខាងលើ ពេល​កំពុង​តែ​លេង​ៗ ក៏​ស្រាប់​មាន​បក្សពួក​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ប្រហែល​១០​នាក់ បាន​ជិះ​ម៉ូតូ​បំ​បុក បក្សពួក​ជន​រង​គ្រោះ បន្ទាប់​មក​បក្សពួក​ជនសង្ស័យ បាន​ដក​កាំបិត​ដេញ​កាប់​ទៅ​លើ​បក្សពួក​ជន​រង​គ្រោះ ក៏​រត់​ចោល​ម៉ូតូ​ហើយ​បក្សពួក​ជនសង្ស័យ​កាប់​ម៉ូតូ និង​លួច​យក​ទូរស័ព្ទ​ម៉ាក OPPO A15 របស់​ជន​រង​គ្រោះ​បន្ថែម​ទៀត ហើយ​បក្សពួក​ជនសង្ស័យ​ក៏​ជិះ​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ច្រាំង​ចំរេះ​ទី​២ ។

បន្ទាប់​ពី​ទទួល​ពាក្យ​ដណ្តឹង​ពី​ជន​រង​គ្រោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ច្រាំង​ចំរេះ​ទី​២ បើ​ការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ លុះដល់​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១៩​និង​៣០​នាទី ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវ​លេខ​៥ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ម្នាក់​ទៀត​នៅ​វេលា​ម៉ោង​២៣​និង​៣០​នៅ​ចំណុច​វ​បេតុង ក្រុម​ទី​៨ ភូមិក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

Picture
Picture
Picture