ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ខ្លះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់នៅ​ខែមេសា

8 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហ​នុ​ ៖ ​លោក ​ប្រាក់ ប្រាកដ​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិ​ប្ប​កម្ម​ខេត្ត បាន​​ថ្លែង​អះអាង​ថា នៅ​រដូវប្រាំង​ឆ្នាំ​នេះ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីប្រជុំ​ជន​ក្រុង​ព្រះសីហនុ​

​ខេត្ត​ព្រះ​សីហ​នុ​ ៖ ​លោក ​ប្រាក់ ប្រាកដ​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិ​ប្ប​កម្ម​ខេត្ត បាន​​ថ្លែង​អះអាង​ថា នៅ​រដូវប្រាំង​ឆ្នាំ​នេះ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីប្រជុំ​ជន​ក្រុង​ព្រះសីហនុ​ និង​នៅ​ទីប្រ​ជុំ​​ជន​ស្រុក​ស្ទឹង​ហាវ មិន​មាន​បញ្ហា​ខ្វះខាត​ទឹក​ទេ​ ។​ ដោយឡែក​ នៅ​ស្រុក​ព្រៃ​នប់​វិញ​ ពិសេស​ទីប្រជុំ​​ផ្សារ​វាល​រេញ ប្រជាពលរដ្ឋ​អាច​ប្រឈម​​នឹង​​ការ​ខ្វះ​​ខាត​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៦​ នា​ពេល​ខាង​មុខ​នេះ ប្រសិនបើ​ពុំ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​​​នោះ​ទេ ។

​ជុំ​​វិញ​បញ្ហា​ខ្វះ​ទឹក​នៅ​តំបន់​ផ្សារ​វាល​រេញ​ស្រុក​ព្រៃ​នប់ មន្ទីរ​ជំនាញ​បាន​ជំរុញ​ឱ្យ​​ម្ចាស់​មូលដ្ឋាន​ផលិត​ទឹក​ស្អាត​នៅ​តំបន់​នោះ ត្រូវ​ជីក​ស្តារ​ស្រះ​ដែល​ជា​កន្លែង​យក​ទឹក​កន្លង​មក​បន្ថែម ​ឬក៍​អាច​រក​វិធី​បូមទឹក​ពី​អាង​ទឹក​ជើងគោ ដែល​មាន​​ចម្ងាយ​​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ពី​អាង​ទឹក​ស្អាត​បច្ចុប្បន្ន ដែល​​​អាច​នឹង​រីង​ក្នុង​ខែមេសារ​នេះ និង​ត្រៀម​រថយន្ត​​សម្រាប់​ដឹក​ទឹក​អណ្តូង​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ករណី​ពិសេស​ណាមួយ​​ ។​

ចំពោះ​ស្រុក​កំពង់​សិលា​​ឯណោះវិញ មាន​សេចក្តីរាយការណ៍​មក​ថា ការ​ខ្វះខាត​ទឹក​មិន​ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ៕