ខេត្តឧត្តរមានជ័យ ៖ ប៉ូលិសប៉ុស្គិ៍រដ្ឋបាលអូរស្មាច់ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធការប្រើប្រាស និងចែកចាយគ្រឿងញៀន កាលពីរសៀលថ្ងៃទី២២ មីនា ២០១៦ ស្ថិតនៅផ្លូវលេខ៥ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
ស្ត្រីសង្ស័យឈ្មោះ រៀម រ៉ាត់ អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
មន្ត្រីប៉ូលិសរដ្ឋបាលអូរស្មាច់ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនស្ត្រីរូបនេះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតយូរខែមកហើយ ព្រោះជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន និងដកហូបបានថ្នាំយ៉ាម៉ាចំនួន១១គ្រាប់ និងម៉ាទឹកកកចំនួន៥កញ្ចប់ រួមទាំងប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ