រាជធានីភ្នំពេញ ៖ បុរស២នាក់ ម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំ និងម្នាក់ទៀតជាអ្នកគួកជេររថយន្តដែលស្រវឹងស្រាចង់ផ្ទុះសរសៃបានទៅរកស្រីបម្រើផ្លូវភេទនៅវត្តភ្នំក្នុងបំណងយកទៅរួមរ័ក តែនាងបានស្គាល់មុខម៉ូយនេះច្បាស់ពេក ធ្លាប់រាងទើបនាងប្រកែកមិនព្រមទៅជាមួយ ក៏ដកកាំភ្លើងគំរាមបាញ់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ មីនា តាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ៩៦ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា បុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខភ្នំពេញ1AI 3241 ដែលគេស្គាល់ ក្នុងចំណោម២នាក់នោះ ម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំ និងម្នាក់ទៀតជាអ្នកគួកជេររថយន្ត មិនដឹងថាទើបនឹងមកពីផឹកស៊ីនៅឯណាទេ ក្នុងស្ថានភាពស្រវឹងដាបបានជិះម៉ូតូឌុបគ្នាទៅរកស្រីនៅម្តុំវត្តភ្នំក្បែរភោជនីយដ្ឋានទន្លេសាប ។ ពេលជួបហើយក៏បានបបួលស្ត្រីរកស៊ីផ្លូវភេទម្នាក់ទៅជាមួយ តែនាងប្រកែកមិនព្រមទៅជាមួយទេ ព្រោះធ្លាប់ដឹងថាបុរសរូបនេះឲ្យតែស្រវឹងមករកស្រីទៅដេកជាមួយ រួចមិនដែលឲ្យលុយទេ រូបនាងធ្លាប់ភ្លក់រសជាតិ Free ពីម្នាក់នេះច្រើនដងហើយ ។
ដោយសារតែខឹងនាងប្រកែកមិនព្រមទៅជាមួយ ធ្វើឲ្យមន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំម្នាក់នេះដែលស្រវឹងស្រាប់នោះផ្ទុះកំហឹង ដកកាំភ្លើងកា៥៤មួយដើមគំរាមបាញ់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឈុលដល់កងរាជអាវុធហត្ថខណ្ឌដូនពេញដែលនៅជិតនោះចុះទៅអន្តរាគមន៍ឃាត់ខ្លួនបានជនប្រមឹកទាំង២នាក់ ។
ប្រភពព័ត៌មានពីស្ត្រីរកស៊ីផ្លូវភេទដែលជាជនរងគ្រោះមិនបានប្រាប់ឈ្មោះ ពាក់អាវយឺតកាក់ពណ៌ខ្មៅ ស្លៀកខោខូវប៊យស្នាប់ភ្លៅ បញ្ចេញគល់ភ្លៅសខ្ចី ដែលមើលទៅគាប់ភ្នែកនាពេលរាត្រីផងនោះ បានឲ្យដឹងថា ដោយសារតែនាងធ្លាប់ដឹងថា បុរសដែលជាមន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំខាងលើនេះឲ្យតែស្រវឹងស្រា តែងតែទៅរករឿងពួកនាងបង្ខំពួកនាងឱ្យទៅដេកជាមួយ ហើយអត់ដែលឲ្យលុយទេ Free រហូតទើបពេលមកហៅរូបនាងទៅដេកជាមួយទៀតនាងមិនព្រមទៅ ទើបធ្វើឲ្យមន្ត្រីនគរបាលដកកាំភ្លើងខ្លីគំរាមបាញ់ និងវាយក្បាលនាងមួយស្នាប់កាំភ្លើងធ្វើឲ្យពកក្បាលទៀតផង ។
បើតាមសម្តីរបស់មន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំដែលជាប់ចោទខាងលើនេះ បានបង្ហើបឲ្យដឹងថា មិនមែនគាត់ទៅរកស្រីទេ គឺគាត់ចុះទៅរៀបចំសណ្តាប់ធ្នាប់ខាងលើ កុំឲ្យមានស្រីរកស៊ីផ្លូវភេទរញ៉េរញ៉ៃ ពពាក់ពពូនគ្នាពេកតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីអាវុធហត្ថខណ្ឌដូនពេញដែលប្រទះឃើញបានឃាត់ខ្លួនជនទាំង២នាក់ ព្រមទាំងដកហូតកាំភ្លើងកា៥៤មួយដើមអត់មានបង់គ្រាប់ទេ និងម៉ូតូហុងដាឌ្រីមមួយគ្រឿង ដើម្បីយកទៅសួរនាំ ។ ប៉ុន្តែដោយសារជនបង្កម្នាក់ជាមន្ត្រីនគរបាលក៏បានប្រគល់ឲ្យអធិការដ្ឋានខណ្ឌដូនពេញយកទៅសួរនាំនិងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌ ៕
ចែករំលែកព័តមាននេះ