ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ជួយ​កុមារ​ក្រីក្រ​ឲ្យ​វិល​ត្រឡប់​ចូល​សាលារៀន​វិញ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​កុមារ​ក្រីក្រ និង​ក្មេង​កំព្រា​ឲ្យ​ទទួល​បាន​ឱកាស​ចូល​សិក្សា​ប្រសើរ​ជាង​មុន​នៅ​តាម​បណ្តា​ខេត្ត​។ នៅ​ថ្ងៃ​ទី​១២ មីនា ២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​កុមារ​ក្រីក្រ និង​ក្មេង​កំព្រា​ឲ្យ​ទទួល​បាន​ឱកាស​ចូល​សិក្សា​ប្រសើរ​ជាង​មុន​នៅ​តាម​បណ្តា​ខេត្ត​។ នៅ​ថ្ងៃ​ទី​១២ មីនា ២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​នាំ​យក​សម្ភារ​សិក្សា​ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ប្រមាណ​១.៤៩៤​នាក់ ដែល​កំពុង​ត្រូវការ​សម្ភារ​ទាំង​នោះ នៅ​សាលា​បឋម​សិក្សា​អូរ​ស្វាយ សាលា​បឋម​សិក្សា​គោក​ក្របី និង​សាលា​បឋម​សិក្សា​រាយ​ប៉ាយ ក្នុង​ឃុំ​ព្រែក​កុយ និង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ សម្ភារ​ទាំងនោះ​រួម​មាន​សៀវភៅសរសេរ ប៊ិ​ច កាបូបស្ពាយ សៀវភៅ​រឿង និង​សម្ភារ​កីឡា​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ចែក​ជូន​សម្ភារ​សិក្សា​ទៅ​ឲ្យ​កុមារ​ដែល​មិន​មាន​លទ្ធភាព​ទិញ​សម្ភារ​សិក្សា​ទាំងនោះ​ដោយសារ​គ្រួសារ​ពួក​គេ​មាន​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ទាំង​នៅ​តាម​បណ្តា​ខេត្ត និង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​»​។ យើង​បាន​និង​កំពុង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​បង្កើត​នូវ​បរិយាកាស​សិក្សា​ប្រសើរ​មួយ​ដល់​ក្មេង​ៗ ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង មិន​ថា ស្ថានភាព​បច្ចុប្បន្ន​របស់​ពួក​គេ​យ៉ាងណា​នោះ​ទេ​។ មក​ដល់​ពេល​នេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ជួយ​កុមារ​ជាង​៧៥.០០០​នាក់​ហើយ ។ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង យើង​សង្ឃឹមថា កុមារ​ទាំងនោះ​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាង​មុន​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួក​គេ ក៏​ដូច​ជា​សម្រាប់​ប្រទេស​កម្ពុជា​ជាទី​ស្រឡាញ់​ផង​ដែរ​»​។

លោក ថន ប៊ុ​ន​ថុ​ល នាយក​សាលា​បឋម​សិក្សា​អូរ​ស្វាយ បាន​មាន​ប្រសាសន៍​ថា «​នេះ​ជា​លើក​ទី​២​ហើយ ដែល​បុគ្គលិក​ណា​ហ្គា​វើ​ល​បាន​មក និង​ចែក​សម្ភារ​សិក្សា​ដល់​កុមារ​របស់​យើង​នៅ​ទី​នេះ​»​។ តំបន់​នេះ គឺជា​តំបន់​ដាច់​ស្រយាល និង​គ្មាន​នរណា​ធ្លាប់​មក​ទី​នេះ ដើម្បី​ជួយ​សិស្ស​របស់​យើង​ឡើយ​។ កុមារ​នៅ​ទី​នេះ ខ្វះខាត​សម្ភារ​សិក្សា​ដូច​ជា​សៀវភៅ​លំ​ហាត់ សម្ភារ​សិក្សា​ផ្សេង​ទៀត ។​ល​។ ជា​ការ​ពិត​មាន​តែ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ប៉ុណ្ណោះ​ដែល​បាន​មក​ទី​នេះ​ជួយ​ដល់​កុមារ​របស់​យើង និង​បំពេញ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវការ​ចាំបាច់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ។ យើង​សូម​កោតសរសើរ​ដល់​ការ​ឧបត្ថម្ភ​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។

លោក លាង ឈុ​ន​ហ៊ួ​ត នាយក​សាលា​បឋម​សិក្សា​រាយ​ប៉ាយ បាន​មាន​ប្រសាសន៍​ថា «​យើង​ត្រេកអរ​ណាស់​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​មក​ទី​នេះ​ជួយ​ដល់​សិស្ស​របស់​យើង​ម្តងទៀត​។ ដោយ​មានការ​លើកទឹកចិត្ត​ពីណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សិស្ស​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាង​មុន និង​ប្រកួតប្រជែង​គ្នា ដើម្បី​ក្លាយជា​សិស្ស​ពូកែ និង​ដើម្បី​ទទួល​រង្វាន់​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ឈានមុខ​ដែល​បាន​ចូលរួម​អភិវឌ្ឍ​សហគមន៍​របស់​យើង​។ តាង​នាម​ឲ្យ​កុមារ​ទាំងអស់ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ដល់​កុមារ​ទាំងអស់​»​។

លោក ម៉ាត់ សំអាត នាយក​សាលា​បឋម​សិក្សា​គោក​ក្របី បាន​មាន​ប្រសាសន៍​ថា «​ការ​ចែក​សម្ភារ​សិក្សា​ដល់​កុមារ​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​នេះ គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​។ កម្មវិធី​នេះ បាន​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ត្រឡប់​ចូល​សាលារៀន និង​បន្ត​ការ​សិក្សា​ឡើង​វិញ​។ ប្រសិនបើ​កម្មវិធី​នេះ​នៅ​តែ​បន្ត វា​នឹង​ជម្រុញ​ឲ្យ​កុមារ​ក្រីក្រ​កាន់តែ​ច្រើន​ត្រឡប់​ចូល​សាលារៀន​វិញ​ក្នុង​ពេល​អនាគត​។ វត្តមាន​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ធ្វើ​ឲ្យ​កុមារ​ទាំងអស់​ទទួល​បាន​នូវ​ភាព​កក់ក្តៅ ។ ជាទី​បញ្ចប់ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​បុគ្គលិក​ណា​ហ្គា​វើ​ល ដែល​ពួ​គគាត់​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កើតឡើង​សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​របស់​កុមារ​»​។