ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ចូលរួម​ធ្វើ​ឪ្យ​ជីវភាព​រស់នៅ​របស់​ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា​ប្រសើរ​ឡើង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​កាលពី​ថ្ងៃ​ទី​១២ មីនា​២០១៦​បាន​ឧ​ប​ត្ថ​ម​ម៉ាស៊ីនដេរ​ដល់​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា ជន​ពិការ និង​ស្ត្រី​ក្រីក្រ​មាន​ទីតាំង​ក្នុង សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​កាលពី​ថ្ងៃ​ទី​១២ មីនា​២០១៦​បាន​ឧ​ប​ត្ថ​ម​ម៉ាស៊ីនដេរ​ដល់​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា ជន​ពិការ និង​ស្ត្រី​ក្រីក្រ​មាន​ទីតាំង​ក្នុង សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​មាន​ភាព​ប្រសើ​ឡើង​ដែល​បច្ចុប្បន្ន​អង្គការ មាន​ក្មេង​កំព្រា​៥៨​នាក់​ស្នាក់​នៅ ។ អង្គការ​នេះ កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ការ​ទំនុកបម្រុង​ដល់​កុមារ​កំព្រា​ទាំងនេះ ។

លោក​James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា «​យើង​បាន​ទទួល​ដំណឹង​អំពី​ស្ថានភាព និង​ការ​លំបាក​ដែល​អង្គ​ការ​នេះ​ប្រឈម ។ ការ​ឧបត្ថម្ភ​ម៉ាស៊ីនដេរ គឺជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ចំណែក​របស់​យើង​ដល់​អង្គការ​នេះ ដោយ​សង្ឃឹមថា​ស្ត្រី​មេម៉ាយ​នឹង​ប្រើប្រាស់​ម៉ាស៊ីនដេរ​ទាំងនេះ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ដែល​មាន​ជីវភាព​ក្រលំបាក​នូវ​សម្ភារៈ​ប្រើប្រាស់​ទ្រទ្រង់​ការ​រស់នៅ ជួយ​ឧ​ប​ត្ថ​ម​ដល់​កុមារ​កំព្រា​នូវ​សម្ភារៈ​សិក្សា និង​ជួយ​ដល់​វិស័យ​កីឡា ។ យើង​សង្ឃឹមថា ពួក​គេ​នឹង​អាច​ផ្លាស់​ប្តូរ​វាសនា​របស់​ពួក​គេ​បាន តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​» ។

លោក​បាន​បន្ថែម​ថា «​ម៉ាស៊ីនដេរ គឺជា​ឧបករណ៍​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ស្ត្រី​មេម៉ាយ អាច​បង្កើន​ប្រភព​ប្រាក់​ចំណូល​របស់​ពួក​គេ​បាន ។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្ត្រី​មេម៉ាយ​ទាំងអស់ ដែល​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា ជន​ពិការ និង​ស្ត្រី​ក្រ​បាន​បង្ហាត់បង្រៀន នឹង​អាច​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​បាន តាម​រយៈ​ជំនាញ​ដែល​ពួក​គេ​បាន​ហាត់រៀន​» ។

អ្នកស្រី​ប្រាក់ សុខា នាយក​ប្រតិបត្តិ​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​ជន​ពិការ និង​ស​ក្រីក្រ​បាន​មាន​ប្រសាសន៍​ថា «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​យ៉ាង​ជ្រាលជ្រៅ ដែល​តែងតែបាន​ឧបត្ថម្ភ​គាំទ្រ​អង្គការ និង​កុមារ​របស់​យើង ។ កាលពី​លើក​មុន​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ឧបត្ថម្ភ​កាដូ​បុណ្យ​ណូអែល​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ផ្ទះបាយ​ដល់​អង្គការ​របស់​យើង ។ ម៉ាស៊ីនដេរ​របស់​យើង ខូច​អស់ហើយ និង​មិន​អាច​ជួសជុល​បាន​ទេ ។ តែ​សំណាងល្អ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​យើង ។ នៅ​ក្នុង​កម្មវិធី​បង្កើន​ប្រាក់​ចំណូល​របស់​យើង ម៉ាស៊ីនដេរ ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​គឺជា​ទុន​ដ៏​សំខាន់​ដែល ជួយ​លើ​កម្ពស់​សេដ្ឋកិច្ច​របស់​ស្ត្រី​បាន​ប្រសើរ​ឡើង ដោយ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ជំនាញ​ប្រើប្រាស់​ម៉ាស៊ីនដេរ និង​ជំនាញ​មូលដ្ឋាន​អាជីវកម្ម​។

ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​ចំណោម​ស្ត្រី​មេម៉ាយ​ទាំងអស់ បាន​មាន​ប្រសាសន៍​ចែករំលែក​ថា ដោយសារ​ជំនាញ​ដែល​គាត់​ទទួល​បាន​ពី​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​ជន​ពិការ និង​ស្ត្រី​ក្រីក្រ​នេះ​ហើយ ទើប​គាត់​អាច​បើកហាង​កាត់ដេរ​មួយ និង​អាច​ផ្គត់ផ្គង់​កូន​៣​នាក់ និង​ជីវភាព​របស់​គ្រួសារ​គាត់​បាន ។

គាត់​បន្ថែម​ថា «​ខ្ញុំ​ពិតជា​ដឹងគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ណាស់ ដែល​បាន​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​មជ្ឈមណ្ឌល​យើង ។ ម៉ាស៊ីនដេរ​ដែល​ណា​ហ្គា​វើ​ល​ឧបត្ថម្ភ និង​ជំនាញ​ដែល​ផ្តល់​ដោយ​អង្គការ​នេះ នឹង​ផ្លាស់​ប្តូរជីវិត​របស់​យើង​ក្នុង​ពេល​អនាគត ។ បទ​ពិសោធន៍​របស់ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​បញ្ហា​គ្រប់​បែប​យ៉ាង​ដែល​ស្ត្រី​មេម៉ាយ​ជួប​ប្រទះ ហើយ​វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ​ដែល​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​បែប​នេះ» ៕