ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​​បោក​​​​ពេញ​​​ផ្ទៃ​នគរ ​អស់​លក្ខណ៍​ត្រឹម​ថ្ងៃ​នេះ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ស្ត្រី​ម្នាក់​ដែល​​​​តែង​តែ​បីកូន​តូច​ ​​​​អាយុ​ជា​ង១​ឆ្នាំ ​ដើរ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ និង​​ក្រុម​អាជីវករ​​គ្រប់​រាជ​ធានី​-ខេត្ត​-ក្រុង ក្រោម​លេស​ថា «យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺកូន និង​ប្ដី​​សរសៃប្រសាទ» ។ មិន​តែ​ប៉ុណ្ណោះ​ បាន​បង្កាច់បង្ខូច​ដល់​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​​ថា​ មិន​បាន​ព្យាបាល​កូន​របស់​ខ្លួន ​ដែល​មានជំ​ងឺ​នោះទេ ​។ ​​

ជាក់​ស្តែង​ ​កាលពី​​​ព្រឹក​ថ្ងៃ​ទី​២២ ​មីនា ​២០១៦ ស្ត្រីរូបនោះ​​បាន​​ប្រើ​ស្ទីល​​ដដែលនេះ ដោយ​​មាន​​បី​កូន​តូច​ម្នាក់ និង​មាន​បិទ​កៅ​អៀ​ក​​​​ថ្ងាស​​កូន​​ផង ដើរ​សុំ​លុយ​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​​ក្នុងផ្សារ​បុ​​រី​សន្តិភាព​២ ​ក្នុងភូមិ​ដំណាក់​​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន
​ជ័យ ហើយ​ក៏ត្រូវ​ប៉ួលិស​ឃាត់ខ្លួន​ និង​នាំទៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​សួរនាំ​​ និង​ធ្វើការអប់រំ​​ ។ ពេលទៅដល់បុស្តិ៍ ស្ត្រីខាងលើ​បាន​លើក​ដៃ​​សំពះ និង​បាន​និយាយ​សុំ​ទោ​ស ​ហើយត្រូវ​ប៉ូលិស​ឱ្យ​​ធ្វើកិច្ចសន្យា​រួច ទើបដោះលែងវិញ ។ ​

ស្ត្រី​បោក​ប្រាស់​​នោះ​មាន​​ឈ្មោះ​ផា ស្រី​នី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​អណ្ដូង​៤ សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ក្នុង​ភូមិ​បឹង​គ្រំ ឃុំ​ល្វាឯម ស្រុក​ល្វាឯ​ម ខេត្តកណ្ដាល ​។

កន្លង​មក ​ក្រោយ​​ពី​ស្ដាប់​សម្ដី​ស្ត្រី​រូប​នោះ​ អ្នក​ដែល​មិន​​ធ្លាប់​ដឹង​ជឿជាក់​ និង​មាន​ការ​អាណិតអាសូរ​ខ្លាំ​ង​ណាស់ ខ្លះ​ឱ្យ​​៥.០០០​រៀល ១០០០០រៀល ​ឬ​២០០០០​រៀល ហើយ​ស្ត្រី​នោះ​ បាន​ដើរ​ធ្វើ​បែប​នេះ នៅ​គ្រប់​រាជធានី ខេត្ត ក្រុង នៅ​ទូ​ទាំង​ប្រទេស ​។​ មិនតែ​ប៉ុណ្ណោះ​ បាន​បង្កាច់បង្ខូច​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​ថា​ មិន​បាន​ព្យាបាល​ជំងឺ​កូន​របស់​ខ្លួន​ទេ ដែល​​បង្កឱ្យ​​​មានការ​រិះគន់​ដល់​មន្ទីរពេទ្យ ខាងលើ ​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​​ផង​ដែរ ប៉ុន្តែ​ក្រោយមក ​ទើប​ការ​ពិត​ត្រូវ​បាន​ទម្លាយ​ បន្ទាប់​ពី​គេ​​ដឹង​​ពី​ល្បិច​កល​របស់​ស្ត្រី​ម្នាក់​នេះ និង​​មានការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​។