ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កាត់ទោស​មនុស្ស២០​នាក់​ ពាក់ព័ន្ធ​​ការ​បាក់​រលំ​អគារ​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន ​កាលពី​​ថ្ងៃ​អង្គារកន្លងទៅ​​នេះ​ បាន​​កាត់ទោស​មនុស្ស​ចំនួន​២​នាក់​ពី​បទ​ពុក​រលួយ​ដែល​បណ្តាល​ឲ្យ​មានការ​បាក់​

ចិន ៖ ប្រទេស​ចិន ​កាលពី​​ថ្ងៃ​អង្គារកន្លងទៅ​​នេះ​ បាន​​កាត់ទោស​មនុស្ស​ចំនួន​២​នាក់​ពី​បទ​ពុក​រលួយ​ដែល​បណ្តាល​ឲ្យ​មានការ​បាក់​រលំ​សណ្ឋាគារ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ឆ្នាំ​មុន​។

មនុស្ស​ចំនួន ២៩​នាក់​បាន​ស្លា​.​ប់ និង​៥០​នាក់​រង​របួស នៅ​ពេល​សណ្ឋាគារ Xinjian ស្ថិត​នៅ​ទីក្រុង Quanzhou បាន​បាក់​រលំ​កាលពី​ខែមីនា​ឆ្នាំ​មុន​។

ពេល​បាក់​រលំ​សណ្ឋាគារ​ដែល​មាន ៦៦​បន្ទប់​នោះ​មាន​មនុស្ស​ជា​ច្រើន​នាក់​កំពុង​ស្នាក់​នៅ​ដើម្បី​ធ្វើ​សត្តា​ឡី​ស័ក ដោយសារ​ពួក​គេ​ធ្វើ​ដំណើរ​មក​ទីក្រុង​។ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ ១៩​។

ម្ចាស់​សណ្ឋាគារ​ឈ្មោះ Yang Jinqian ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​២០​ឆ្នាំ ពី​បទ​ប​ង្កើ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តាម​រយៈ​ការ​ក្លែង​ឯកសារ និង​ធ្វើការ​សូកប៉ាន់​។ នេះ​បើ​យោង​តាម​តុលាការក្រុង Quanzhou ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​តាម​អន​ឡាញ​។

មនុស្ស​ចំនួន ១២​នាក់​ផ្សេង​ទៀត​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ​កន្លះ និង ១៣​ឆ្នាំ​ពី​បទល្មើស​ស្រ​ដៀង​គ្នា​។

លើស​ពី​នេះ​ទៅ​ទៀត មន្ត្រី​សាធារណៈ​ចំនួន ៧​នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ៦​ឆ្នាំ​ពី​បទ​ទទួល​សំណូក និង​ធ្វើ​មិន​ទទួលខុសត្រូវ​លើ​តួនាទី​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ការ​ស៊ើបអង្កេត​ផ្លូវការ បាន​បង្ហាញ​ថា មានការ​សាងសង់​អគារ ៣​ជាន់​បន្ថែម​ទៀត​ដោយ​ខុសច្បាប់​ទៅ​លើ​រចនាសម្ព័ន្ធ​អគារ​ទាំងមូល ហើយ​សវន​ករ​សុវត្ថិភាព បាន​ធ្វើការ​សហការ​ជាមួយនឹង​ម្ចាស់​សណ្ឋាគារ​ដើម្បី​បង្កើត​របាយការណ៍​ក្លែងក្លាយ​ពី​ការ​សាងសង់​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ