ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជនបរទេស​ម្នាក់​សង្ស័យ​ខ្យល់គរ​​​ដើរ​សុខៗ​ដួល​សន្លប់

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនបរទេស​វ័យ​ចំណាស់​ម្នាក់​​អាយុ​​ប្រមាណ​ជាង៧០​ឆ្នាំ​​ ​​រង​របួស​​ធ្ងន់​​ បែក​ក្បា​ល​​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​សន្លប់​បាត់ស្មារតី​ ខណៈ​ពេល​​​ធ្វើ​​ដំណើរ​តែ​ម្នាក់ឯង

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនបរទេស​វ័យ​ចំណាស់​ម្នាក់​​អាយុ​​ប្រមាណ​ជាង៧០​ឆ្នាំ​​ ខណៈ​ពេល​​​ធ្វើ​​ដំណើរ​តែ​ម្នាក់ឯងសុខៗ ​ស្រាប់​តែ​ដួល​បែក​ក្បាល​​​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​សន្លប់​បាត់ស្មារតី​ ​​​​សង្ស័យ​មាន​ជំងឺ​ខ្យល់គរ​​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី២២ ​មីនា ​នៅ​​កែង​មហាវិថីព្រះ​សីហ​នុ​និង​​ផ្លូវ​លេខ ៥១ (​ផ្លូវ​ប៉ាស្ទ័រ​) ខាងក្រោយ​វត្ត​ល​ង្ក​ការ ​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ​។

​តាម​សាក្សី​នៅ​កន្លែង​កើ​ហេតុ​បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​​បុរស​ជា​​ជន​បរទេស​ខាងលើ ​​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តែ​ម្នាក់ឯង តាម​បណ្តោយ​​មហាវិថី​ព្រះ​សីហ​នុ​ ​​​​លុះ​​មក​​​ដល់​កន្លែង​កើតហេតុ​​ ​​ខណៈ​ពេល​​ដើរ​ឆ្លងផ្លូវ​លេខ៥១(​ផ្លូវ​ប៉ាស្ទ័រ​)ជិត​ផុត​ទៅ​ហើយ​ ​ស្រាប់តែ​ទន់​ជើង​ដួល​ផ្ងា​រក្រោយ​​​ទៅ​លើ​ថ្នល់​បណ្តាល​ឱ្យ​បែកក្បាល​ផ្នែក​ខាងក្រោយ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​សន្លប់​​​តែ​ម្តង ​។​ ​

ក្រោយ​​​កើត​ហេតុ ​​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ចុះ​​ទៅ​កន្លែង​កើតហេតុ​​​ជួយ​អន្តរាគមន៍​ដោយ​​​ទូរស័ព្ទ​ហៅ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​យក​ទៅ​​​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​ ៕