កុំជឿមន្ត្រីនិយាយឱ្យរួចពីមាត់ប៉ុណ្ណោះ
ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានកំណត់ឲ្យក្រុមអ្នកពាក់ព័ន្ធចាក់ដីលុបព្រៃលិចទឹក ត្រូវកាយដីចេញ ដើម្បីដាំដើមកោងកាងឡើងវិញ រហូតមកដល់ពេលនេះរយៈពេលជិតមួយខែមកហើយ
ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានកំណត់ឲ្យក្រុមអ្នកពាក់ព័ន្ធចាក់ដីលុបព្រៃលិចទឹក ត្រូវកាយដីចេញ ដើម្បីដាំដើមកោងកាងឡើងវិញ រហូតមកដល់ពេលនេះរយៈពេលជិតមួយខែមកហើយ
ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានកំណត់ឲ្យក្រុមអ្នកពាក់ព័ន្ធចាក់ដីលុបព្រៃលិចទឹក ត្រូវកាយដីចេញ ដើម្បីដាំដើមកោងកាងឡើងវិញ រហូតមកដល់ពេលនេះរយៈពេលជិតមួយខែមកហើយ ប៉ុន្តែហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីបន្តិចសោះ ។ ផ្ទុយទៅវិញ គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រៃលិចទឹកដែលនៅសេសសល់ ត្រូវគេឃុបឃិតគ្នាចាក់លុបអស់គ្មានសល់ សូម្បីតែអូរធម្មជាតិដែលមានទំហំទទឹងប្រវែងប្រមាណ៤០ម៉ែត្រនោះ ក៏ត្រូវគេចាក់ដីលុបយកអស់រកអូរលែង ឃើញទៅហើយ គ្មានវាចារនឹងថ្លែងនោះទេ ។
លោក នេន ចំរើន ប្រធានរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះ បច្ចុប្បន្នមន្ត្រីជំនាញសុរិយោដីកំពុងចុះវាស់វែង ដើម្បីកំណត់ឲ្យបានច្បាស់លាស់ពីព្រំដីអូរ និងដីចំណីអូរ រូមនឹងដីព្រៃលិចទឹកដើម្បីអនុវត្តតាមផ្លូវច្បាប់ ។ ហើយកិច្ចការនេះ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៍ដោយ លោកនៅតែបន្តការអនុវត្តច្បាប់ដើម្បីការពារព្រៃលិចទឹកតំបន់ខាងលើ មិនមានការកែប្រែនោះទេ ហើយលោកនឹងឲ្យអ្នកដែលពាក់ព័ន្ធចាក់ដីលុបព្រៃលិចទឹកទាំងអស់ឲ្យកាយដីចេញវិញនឹងដាំដើមកោងកាងឡើងវិញ តាមអ្វីដែលបានធ្វើកិច្ចសន្យាកន្លង ប៉ុន្តែបើសិនជាមិនអនុវត្តតាមទេនោះ លោកនឹងបន្តនីតិវិធីតាមផ្លូវច្បាប់ប្តឹងទៅសាលាដំបូងខេត្តមិនឱ្យរួចខ្លួននោះទេ ។
ក្រុមអ្នកតាមដានយល់ថា កុំជឿឱ្យសោះពួកគេថាឱ្យរួចតែពីមាត់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ