អ្នកមានរួមជាមួយរដ្ឋអំណាចស្រុក រំលោភយកបឹងធម្មជាតិ
ខេត្តក្រចេះ ៖ អ្នកភូមិជាខ្មែរអ៊ិស្លាមជាង១រយគ្រួសារនៅជុំវិញបឹងធម្មជាតិត្រពាំងស្បែកជាប់ព្រំដែនវៀតណាម-ស្រុកស្នួល ព្រួយបារម្ភខ្លាចបាត់បង់បឹងធម្មជាតិដ៏មានសក្តានុពលមួយ
ខេត្តក្រចេះ ៖ អ្នកភូមិជាខ្មែរអ៊ិស្លាមជាង១រយគ្រួសារនៅជុំវិញបឹងធម្មជាតិត្រពាំងស្បែកជាប់ព្រំដែនវៀតណាម-ស្រុកស្នួល ព្រួយបារម្ភខ្លាចបាត់បង់បឹងធម្មជាតិដ៏មានសក្តានុពលមួយ
ខេត្តក្រចេះ ៖ អ្នកភូមិជាខ្មែរអ៊ិស្លាមជាង១រយគ្រួសារនៅជុំវិញបឹងធម្មជាតិត្រពាំងស្បែកជាប់ព្រំដែនវៀតណាម-ស្រុកស្នួល ព្រួយបារម្ភខ្លាចបាត់បង់បឹងធម្មជាតិដ៏មានសក្តានុពលមួយ បន្ទាប់ពីអ្នកមានអំណាចកំពុងរំលោភយក ។
បឹងត្រពាំងស្បែក មានទីតាំងនៅចំណុចត្រពាំងស្បែក ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ជាប់នឹងតំបន់ព្រំដែនវៀតណាម គឺជាបឹងមួយដែលអ្នកភូមិចាត់ទុកថា មានសក្តានុពលធំធេងលើផ្ទៃក្រឡាទំហំជាង៤០ហិកតា សម្បូរទៅដោយមច្ឆជាតិ និងជាអាងស្តុកទឹកដ៍សំខាន់សម្រាប់អ្នកភូមិដែលតាំងលំនៅជុំវិញបឹងមួយនេះ ។ ទាំងខ្មែរនិងខ្មែរអ៊ិស្លាមចំនួនជាង១០០គ្រួសារចាត់ទុកសម្រាប់ប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ ដូចជា ការនេសាទ សម្រាប់ចិញ្ចឹមសត្វ និងទឹកសម្រាប់អាស្រ័យផលកសិកម្មផ្សេងៗ ។
តែអ្វីដែលពួកគាត់បានសម្តែងពីក្តីបារម្ភ បន្ទាប់ពីបឹងធម្មជាតិដ៍ធំល្វឹងល្វើយមួយនេះ សព្វថ្ងៃត្រូវបានរីងហួតដល់បាតដី ដោយសារតែមានការចុះទៅជីកកកាយយកអាចម៍ដីពីបាតបឹងដឹកតាមរថយន្តលក់តាមកសិកម្មចម្ការម្រេច និងរំលោភយកដីបឹងទាំងមូល ដោយប្រើប្រាស់គ្រឿងចក្រធំៗ ជីកកាយបង្ហូរទឹកចេញពីបឹងទៅស្រះដើម្បីផ្គត់ផ្គង់ និងប្រើប្រាស់ជាលក្ខណៈបុគ្គលទៅវិញ ។
សកម្មភាពជីកកកាយរំលោភយកដីបឹងសមូលហភាពរបស់អ្នកមានអំណាចក្នុងស្រុក ត្រូវបានអ្នកភូមិលើកឡើងថា បានធ្វើឡើងកាន់តែខ្លាំងឡើងៗក្នុងអំឡុង២ឆ្នាំចុង ក្រោយនេះ ។ ជាមួយនឹងទង្វើនេះ ពួកគាត់សម្តែងក្តីបារម្ភពីការបាត់បង់បឹងធម្មជាតិមួយនេះ ដោយសារតែការរំលោភយក ៕
ចែករំលែកព័តមាននេះ