ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចង់គេងឱ្យមានសុខភាពល្អ កុំគេងបែបនេះ!

2 ឆ្នាំ មុន

នរណាក៏ដឹងថា ការគេងគឺសំខាន់ណាស់ចំពោះសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត។ យើងប្រើប្រាស់ពេលជាច្រើនឆ្នាំក្នុងមួយជីវិត សម្រាប់ការគេង។ ដោយឡែកមនុស្សភាគច្រើនគេងមិនបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់រាងកាយនោះទេ។​​ ទោះជាយ៉ាងណាមិនត្រឹមតែការគេងមិនគ្រប់គ្រាន់នោះទេ ដែលបង្កផលប៉ះពាល់ចំពោះសុខភាព ប៉ុន្តែទម្លាប់មួយចំនួននៅពេលគេងក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភផងដែរ។ តើទម្លាប់អ្វីខ្លះទៅដែលអ្នកមិនគួរធ្វើនៅពេលគេង? ១….

នរណាក៏ដឹងថា ការគេងគឺសំខាន់ណាស់ចំពោះសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត។ យើងប្រើប្រាស់ពេលជាច្រើនឆ្នាំក្នុងមួយជីវិត សម្រាប់ការគេង។ ដោយឡែកមនុស្សភាគច្រើនគេងមិនបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់រាងកាយនោះទេ។​​ ទោះជាយ៉ាងណាមិនត្រឹមតែការគេងមិនគ្រប់គ្រាន់នោះទេ ដែលបង្កផលប៉ះពាល់ចំពោះសុខភាព ប៉ុន្តែទម្លាប់មួយចំនួននៅពេលគេងក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភផងដែរ។ តើទម្លាប់អ្វីខ្លះទៅដែលអ្នកមិនគួរធ្វើនៅពេលគេង?

១. ទទួលទានកាហ្វេមុនពេលចូលគេង

កាហ្វេត្រឹមមួយពែងអាចស្ថិតក្នុងរាងកាយយ៉ាងហោចណាស់ ៦ ម៉ោងឯណោះ។ ឧទាហរណ៍ប្រសិនបើអ្នកទទួលទានកាហ្វេនៅម៉ោង ៤ ល្ងាច នោះមានន័យថាជាតិកាហ្វេអ៊ីនអាចធ្វើអោយអ្នកមានអារម្មណ៍ស្វាងដល់ម៉ោង ១០ យប់។ លើសពីនេះទៀតការផលិតអរម៉ូនគ្រប់គ្រងវដ្តនៃការគេងមេឡាតូនីនក៏ត្រូវបានទប់ស្កាត់ដែលនាំអោយមានបញ្ហាក្នុងការគេង។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានកាហ្វេនៅមុនពេលចូលគេង។

២. ចូលគេងទាំងមិនទាន់បានលាងមុខ

ស្ត្រីភាគច្រើនមានទម្លាប់មិនល្អមួយដោយគេងទាំងមិនលាងគ្រឿងតុបតែងចេញពីមុខ។ ការគេងទាំងគ្រឿងសម្អាងបែបនេះ បង្កផលប៉ះពាល់ដល់ស្បែកមុខគួរអោយព្រួយបារម្ភ ដែលមិនត្រឹមតែជះឥទ្ធិពលដល់ស្រទាប់កូឡាជែនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំអោយកើតមុនដោយសារតែការស្ទះរន្ធញើសផងដែរ។

៣. គេងបើកភ្លើង

​​​មនុស្សមួយចំនួនមិនអាចគេងដោយមិនបើកភ្លើងបានឡើយ។ ទោះជាយ៉ាងណា ការគេងបើកភ្លើង ឬសូម្បីតែមានពន្លឺតែបន្តិចក៏ដោយនៅពេលគេង អាចជះឥទ្ធិពលដល់គុណភាពនៃការគេង ព្រមថែមទាំងបណ្ដាលអោយកើនទម្ងន់ទៀតផង។ នោះក៏ព្រោះតែអរម៉ូនស្ត្រេសករទីសូល (Cortisol) ដំណើរការមុខងារមិនប្រក្រតីនៅពេលអ្នកគេងបើកភ្លើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ