ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG G5 ចេញ​លក់​ទូ​ទាំង​ពិភពលោក​នៅ​ចុងខែ​នេះ

8 ឆ្នាំ មុន

G5 ដែល​ជា​ស្មា​ត​ហ្វូ​ន​ទំនើប​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន LG នឹង​ចេញ​លក់​នៅ​ទូ​ទាំង​ពិភពលោក​នា​ថ្ងៃ​ទី​៣១ មីនា ២០១៦ ខណៈ​នៅ​ទឹកដី​អា​មេ​រិ​ក អតិថិជន​អាច​បញ្ជា​ទិញ​បាន​ពី​ក្រុមហ៊ុន AT&A, Sprint និង​ក្រុមហ៊ុន Verizon

G5 ដែល​ជា​ស្មា​ត​ហ្វូ​ន​ទំនើប​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន LG នឹង​ចេញ​លក់​នៅ​ទូ​ទាំង​ពិភពលោក​នា​ថ្ងៃ​ទី​៣១ មីនា ២០១៦ ខណៈ​នៅ​ទឹកដី​អា​មេ​រិ​ក អតិថិជន​អាច​បញ្ជា​ទិញ​បាន​ពី​ក្រុមហ៊ុន AT&A, Sprint និង​ក្រុមហ៊ុន Verizon នៅ​ថ្ងៃ​ទី​២៤ មីនា ។

ក្រុមហ៊ុន LG និយាយ​ថា ទូរស័ព្ទ G5 កំពូល​ស្មា​ត​ហ្វូ​ន G5 នេះ​គឺជា​អាវុធ​តែ​មួយ​គត់​របស់​ក្រុមហ៊ុន LG ដើម្បី​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​លើ​ទីផ្សារ​ពិភពលោក ។

ជាមួយ​គ្នា​នេះ​ដែរ G5 មានការ​រចនា និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ប្លែក​ពី​ទូរស័ព្ទ​ផ្សេង​ទៀត​ដែល​ធ្វើ​ឡើង​សម្រាប់​បំពេញតម្រូវការ​របស់​អតិថិជន​របស់​ខ្លួន ៕