ថាកុំឱ្យគេឮ
ប្រទេសកំពុងអភិវឌ្ឍដូចនៅស្រុកយើង កសាងបណ្តើរ រុះរើឈូសចោលបណ្តើរ… ជាពិសេសការកសាងច្រើនតែត្រូវរ៉ូវគ្នា អត់មានការដេញថ្លៃ ស្របតាមច្បាប់ឡើយឱ្យតែត្រូវគ្នា…ធ្វើទៅ ! ។

ប្រទេសកំពុងអភិវឌ្ឍដូចនៅស្រុកយើង ធ្វើផ្លូវ ក្រាលបេតុង ឬក្រាលកៅស៊ូរួចរាល់ យកប្រាក់ពីរដ្ឋរួចរាល់ ទើបកាយផ្លូវជាថ្មី ដាក់លូ… ត្រូវរដ្ឋចំណាយម្តងទៀត គឺចំណាយទាំងការធ្វើផ្លូវ ចំណាយទាំងការជីកដាក់លូ រួចចំណាយទាំងការធ្វើថ្មីឡើងវិញ ។
ប្រទេសកំពុងអភិវឌ្ឍដូចនៅស្រុកយើង ផ្លូវមួយខ្សែៗ អត់បាច់ដេញថ្លៃទេ អត់បាច់មានកិច្ចសន្យាក្រម៉រស្រែងអីទេ… ក្រោយពេលធ្វើរួចទើបដាក់លូតាមក្រោយ… មិនមែនធ្វើបណ្តើរ ដាក់លូណ្តើរ ដូចនៅស្រុកគេដែលជឿនលឿននោះឡើយ ។ ស្រុកពិតមែនក្រ តែមិនខ្វះទេប្រាក់ ។
ជាក់ស្តែងផ្លូវលេខ៣៧១ ហៅផ្លូវទំនប់បឹងទំពុន ជាឧទាហរណ៍… ទើបតែដំណើរការសោះ ស្រាប់តែបាក់ស្រុតច្រើនកន្លែង ទម្រាំជួសជុលរួចធ្វើឱ្យស្ទះចរាចរណ៍រាល់ថ្ងៃ ស្ទើរតែគ្មានវាចានឹងថ្លែង ព្រោះតែយកក្រុមហ៊ុនអន់ៗឱ្យសាងសង់ ។
ឱ ! ស្រុកខ្មែរ យប់ខែងងិតយើងអើយ… ដល់ពេលណាទៅទើបការអភិវឌ្ឍលែងរុះរើ លែងធ្វើអាដែលៗ… ទៅមុខថយក្រោយ ខូចផ្លូវលេខ៣៧១ទៀត ទៅហ្ន៎ !
ចែករំលែកព័តមាននេះ