ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត ប៉ែន ស៊ី​ម៉​ន ជាមួយ​និស្សិត​៩៧៣​នាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៦ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៦ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកំពត លោក​ជំទាវ អ៊ុ​ន សុ​គ​ន្ធា សភា​តំណាង​រាស្ត្រ​មណ្ឌល​កំពត រួម​នឹង​អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់ថ្នាក់​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​សាលា​សុខាភិបាល​ភូមិភាគ​កំពត ចំនួន​៤៤៧​នាក់ មក​ពី​ខេត្ត​ចំនួន​០៦ គឺ​ខេត្តកំពត តាកែវ កែប ព្រះ​សីហ​នុ កោះកុង និង​ខេត្តកំពង់ស្ពឺ ដែល​កំពុង​សិក្សា​ផ្នែក​គិ​លា​នុប្ប​ដ្ឋា និង​គិលាន​នុប្ប​ដ្ឋា​យិ​ការ និង​ពេទ្យឆ្មប​ជនបទ ព្រមទាំង​គរុ​សិស្ស លោកគ្រូ អ្នកគ្រូ​ចំនួន​២២៧​នាក់ មុន​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​កម្សាន្ត​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប តប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្ទះ​កុមារ SOS នៅ​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ថ្ងៃ​ទី​០៥ មីនា ២០១៦ កន្លង​ទៅ ។

ក្នុង​ពិធី​សំណេះសំណាល លោក​បណ្ឌិត​បាន​បញ្ជាក់​ពី​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​នៅ​ប្រាង្គ​ប្រាសាទ​អង្គរ ព្រមទាំង​រៀបរាប់​ពី​ប្រវត្តិ អាយុកាល និង​អត្ថន័យ​នៃ​ការ​កសាង​ប្រាង្គ​ប្រាសាទ​នីមួយ​ៗ ដូច​ជា​ប្រាសាទអង្គរវត្ត  ប្រាសាទតាព្រហ្ម ប្រាសាទ​បា​យ័ន្ត ទី​លានជល់ដំរី ប្រាសាទនាគព័ន្ធ និង​ប្រាសាទបន្ទាយស្រី​ជាដើម ។

លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន សុំ​ឱ្យ​អ​ជ្ញា​ធរ​ខេត្ត រួម​សហការ ការពារ​សុខ​សុវត្ថិភាព សុខភាព អនាម័យ​ឱ្យ​បាន​ល្អ គោរព​កម្មវិធី​ឱ្យ​បាន​ច្បាស់លាស់ គឺ​ការ​ធ្វើ​ដំណើរ​ស្រួល​ស្រាល និង​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព ។ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​ឧបត្ថម្ភ​ថវិកា​ជា​ប្រាក់​ហោប៉ៅ​ដល់​និស្សិត​ពេទ្យ និង​គរុ​សិស្ស​ទាំង​៩៧៣​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា​៥​ម៉ឺន​រៀល ៕